គ្រឿងអលង្ការ Jackson ពាក់តូចៗសោះ តែតម្លៃសរុបទិញផ្ទះបាននៅ
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ យីហោពេជ្រម៉ាកល្បីរបស់បារាំង Cartier បានធ្វើពិធីជប់លៀងសម្ពោធគ្រឿងអលង្ការឈុតថ្មី នៅឯទីក្រុងបាំងកកប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីតារាប្រុស Jackson Wang និង តារាថៃល្បីៗជាច្រើនរូប។
ក្នុងនោះគេសង្កេតឃើញថា Jackson បានលេងខ្លួន ដោយស្លៀកពាក់យ៉ាងសមសួនជាមួយអាវធំខ្មៅ លាយឡំនឹងគ្រឿងអលង្ការបន្តិចបន្តួច តែក៏អាចធ្វើឱ្យរូបគេលេចធ្លោមិនចាញ់តារាដទៃឡើយ។
ក្នុងនោះគេបានរកឃើញថា ឈុតគ្រឿងអលង្ការដែល Jackson ពាក់គឺសុទ្ធសឹងតែតម្លៃថ្លៃ មានដូចជា៖
– ខ្សែ-ក Cartier Necklace តម្លៃ ៥២៥ ០០០ បាត (ប្រមាណ ១៤ ៥០០ ដុល្លារ)
– កងដៃ ដែល Jackson យកមកធ្វើជាបន្តោងខ្សែ-ក Cartier Bracelet តម្លៃ ៧៤០ ០០០ បាត (ប្រមាណ ២០ ៤៤០ ដុល្លារ)
– ចិញ្ចៀន Cartier Love Wedding Band តម្លៃ ៤០ ២០០ បាត (ប្រមាណ ១ ១១០ ដុល្លារ)
– ចិញ្ចៀន Cartier Love Ring តម្លៃ ៦២ ៥០០ បាត (ប្រមាណ ១ ៧០០ ដុល្លារ)
– នាឡិកា Pasha De Cartier Watch តម្លៃ ៧០០ ០០០ បាត (ប្រមាណ ១៩ ៣៣០ ដុល្លារ)
សរុបត្រួសប្រមាណ ៥៧ ០៨០ ដុល្លារ៕