អុញ! ទើបប្រកាសមានកូនសោះ Ice ត្រូវនារីម្នាក់ទម្លាយថាមានប្តីតែមួយជាមួយនាង
Ice Apitsada ជាតារាស្រីម្នាក់ដែលហ៊ានចេញមុខទម្លាយដោយមិនអៀនខ្មាសថាកំពុងតែពពោះកូនដំបូង ទាំងដែលមិនទាន់បានបង្ហើបមុខគូស្នេហ៍ ឬ រៀបការពេញច្បាប់នោះ។ បើទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ដំណឹងដ៏ល្អមួយនេះ ពិតធ្វើឱ្យអ្នកគាំទ្រ និង មិត្តិសិល្បៈរបស់នាងមិនតិចឡើយ ដែលបានចូលទៅសម្តែងការសាទរជាមួយរូបនាង។
ដោយឡែក បន្ទាប់ពីមហាជនជាច្រើនចូលរួមត្រេកអរ និង សាទរនេះដែរ ស្រាប់តែថ្មីនេះមាននារីម្នាក់បានចេញមុខបញ្ចេញមតិនៅក្រោមការបង្ហោះរបស់តារាស្រី Ice Apitsada យ៉ាងគួរឱ្យភ្ញាក់ផ្អើលថា ៖ «ស្វាមីខ្ញុំ និង Ice Apitsada គឺជាមួយគ្នា»។
យ៉ាងណមិញ ជុំវិញរឿងរ៉ាវខាងលើពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលណាស់ ដោយម្នាក់ៗកាន់តែជ្រួលជ្រើមចង់ដឹងតែម្តងថា តើវាជាការពិតឬយ៉ាងណា។ ទោះជាយ៉ាងណា មានតែរង់ចាំស្តាប់ពីមាត់សាមីខ្លួនតែប៉ុណ្ណោះ៕