ទីបំផុត! អាយុ ៦៣ ឆ្នាំហើយទើប Bird Thongchai ទម្លាយមូលហេតុពិតដែលមិនព្រមយកប្រពន្ធ
អ្នកណាៗ ក៏ស្គាល់ដែរពីស្តេចចម្រៀងប្រចាំប្រទេសថៃលោក Bird Thongchai ព្រោះលោកមិនត្រឹមតែមានសមត្ថភាពដ៏អស្ចារ្យលើឆាកតន្រ្តីនោះទេ សូម្បីតែការសម្តែងក៏ខ្លាំងមិនធម្មតាដូចគ្នាដែរ។ ពិសេស បើងាកមកមើលវ័យរបស់លោកពេលនេះវិញ អាយុ ៦៣ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់នៅអ៊េមខ្លាំង មិនចាញ់យុវ័យប៉ុន្មានឡើយ។
ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ពេលនេះលោកហាក់បីដូចជាមានក្តីសុខយ៉ាងខ្លាំងក្នុងការរស់នៅជាមួយនឹងការងារសិល្បៈដែលលោកស្រឡាញ់ និង ជីវិតដ៏សម្បូរបែបមួយនេះ។ ចំណែកជីវិតស្នេហារបស់លោកវិញ មកទល់នឹងពេលនេះហើយ លោកនៅពុំទាន់មានដំណឹងល្អណានៅឡើយទាក់ទងនឹងរឿងជីវិតគូ រហូតធ្វើឱ្យមហាជនជាច្រើនមានចម្ងល់ជាខ្លាំងថា ពេលណាទើបលោកសម្រេចចិត្តរៀបការសាងគ្រួសារនឹងគេនោះ។
ទន្ទឹមនឹងមានចម្ងល់ពីសំណាក់មហាជន និង មានអ្នកចង់ដឹងច្រើនអំពីជីវិតស្នេហារបស់លោកពេក ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះរូបនេះក៏បានលេចមុខទម្លាយពីមូលហេតុដែលលោកនៅពុំទាន់រៀបការ បើទោះបីជាអាយុជ្រេដល់ ៦៣ ឆ្នាំទៅហើយក្ដី។ យ៉ាងណាមិញ នៅក្នុងកម្មវធី «3 Zeep» ថា លោកជាមនុស្សចូលចិត្តកៀកកើយ ចង់ក្បែរមនុស្សដែលលោកស្រឡាញ់ស្ទើរតែ ២៤ ម៉ោងតែម្តង ដូច្នេះ លោកគិតថា គ្មានអ្នកណាអាចផ្តល់ពេលវេលាឱ្យលោកបានដល់ម្លឹងឡើយ ពោលគឺគេអាចនឹងមានអារម្មណ៍ថា ធុញនឹងលោកក៏ថាបាន។
លើសពីនេះទៅទៀត ពិធីករប្រុស Num Kanchai ក៏បានសួរសំនួរទៅកាន់លោកមួយសំនួរចុងក្រោយថា «តើលោករស់នៅម្នាក់ឯងបែបនេះអូខេដែរហ៎?»
ភ្លាមនោះ កំពូលតារាចម្រៀងរូបនេះ ក៏បានតបទាំងទឹកមុខញញឹមទៀតថា៖ «ពេលខ្លះស្ទើរតែទៅមុខមិនរួចម្តងៗដែរ តែទោះជាយ៉ាងណាលោកក៏ត្រូវតែទទួលស្គាល់ និង រៀនរស់នៅក្នុងស្ថានភាពបែបនេះឱ្យបាន»៕