Kim Tae Hee បង្អួតសម្រស់ក្នុងវ័យ ៤២ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រឈ្លក់វង្វេងខ្លាំង
ថ្មីៗនេះ បើតាមបញ្ចេញរូបភាពផ្សាយពាណិជ្ជកម្មរបស់ប្រេនម៉ាសការពារមួយ ដែលមានវត្តមានតារាសម្ដែងស្រី Kim Tae Hee ជាតារាតំណាង។ ភ្លាមៗនោះ រូបថតសន្លឹកថ្មីរបស់តារាស្រីរូបនេះ បានធ្វើឱ្យកក្រើកពេញក្នុងបណ្តាញសង្គម។
ក្នុងរូបថតសន្លឹកថ្មីរបស់ភរិយាកំពូលតារាសម្ដែងកូរ៉េ Rain មើលទៅសម្រស់របស់អ្នកនាង ពិតជាស្អាតឥតខ្ចោះ ជាមួយនឹងស្បែកម៉ត់រលោងស្អាតគ្មានស្នាមជ្រីវជ្រួលសូម្បីបន្តិច។ ក្រឡេកមកមើលរូបថតទាំងនេះ មហាជនមិនអាចទប់ចិត្តមិនសរសើរពីសម្រស់មិនប្រែទៅតាមវ័យរបស់ Kim Tae Hee បាននោះឡើយ។
ទោះបីជានាងមានអាយុ ៤២ឆ្នាំ និងធ្លាប់សម្រាលកូន ២នាក់ក៏ដោយ ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ មិនដែលថមថយនោះឡើយ ពោលគឺនៅស្អាតខ្ញង់ជាងមុនទៅទៀត ហើយត្រូវបានគេសរសើរមិនដាច់ថា កាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាការពិតណាស់ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមកទល់នឹងពេលនេះ សម្រស់របស់ Kim Tae Hee ហាក់បីដូចជាមិនប្រែប្រួលសោះឡើយ។ រាល់ពេលដែល តារាស្រីរូបនេះ បង្ហាញមុខជាសាធារណៈ ឬនៅមុខកាមេរ៉ា បើមើលតាមមុខមាត់របស់នាង ច្បាស់ណាស់មនុស្សជាច្រើនពិតជាទាយមិនដឹងពីអាយុពិតទេ។
ដោយសារតែបែបនេះហើយ ទើបបានជា Kim Tae Hee ក្លាយជាតារាស្រីកូរ៉េកំពូលសម្រស់ក្នុងចំណោមតារា Kbiz ដ៏ល្បីល្បាញ ក្នុងវិស័យ K-drama៕