កំពូលសម្រស់ចិន Liu Yifei បង្ហាញខ្លួនលើកដំបូង ក្រោយផ្ទុះរឿងអាស្រូវបន្លំសញ្ញាបត្រ
នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ តារាសម្ដែងស្រី Liu Yifei បានចូលរួមបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយនៅទីក្រុង Wuhan ប្រទេសចិន។ បើតាមការចុះផ្សាយរបស់ Sina ការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់តារាស្រីរូបនេះ គឺបន្ទាប់ពីត្រូវបានគេប្រឆាំងដោយចោទថា បោកប្រាស់ទំនុកចិត្តក្លែងបន្លំលើការសិក្សាអប់រំរបស់នាង។
ប្រភពដដែលបន្តថា បន្ទាប់ពីមានភាពច្របូកច្របល់ក្នុងជីវិតឯកជន ភាពទាក់ទាញរបស់ Liu Yifei នៅតែមិនបានថយចុះនោះឡើយ។ ដោយអ្នកគាំទ្ររាប់ពាន់នាក់បានស្វាគមន៍យ៉ាងច្រើនកុះករ ដើម្បីរង់ចាំមើលការបង្ហាញខ្លួនរបស់តារាកំពូលសម្រស់ចិនរូបនេះ។
ពិតណាស់ តារាសម្ដែងស្រី Liu Yifei នាងគឺជាតារាស្រីលំដាប់លេខ ៣ ដែលទទួលបានតម្លៃថតផ្សាយពាណិជ្ជកម្មកើនឡើងភ្លាមៗនៅឆមាសទីមួយនៃឆ្នាំ ២០២២។ អាចនិយាយបានថា នេះបង្ហាញពីភាពល្បីល្បាញរបស់នាង បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ និងមានរឿងអាស្រូវជាបន្តបន្ទាប់៕