មិនរវីរវល់ចូលសម្តែងវិញ Kaew និង Toni ដឹកដៃគ្នាទៅដើរលេងចាយជីវិតរីករាយនៅក្រៅប្រទេស
បើនិយាយពីគូស្នេហ៍តារាប្រុសស្រី Toni Rakkaen និង Kaew Jarin មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាអ្នកទាំងពីរជាគូស្នេហ៍ដែលផ្អែមល្ហែម ចូលចិត្តរស់នៅប្រើជីវិតសាមញ្ញ មិនបង្ហាញភាពឡូយឆាយ។
ក្រោយដឹកដៃគ្នាចូលរោងការនៅឆ្នាំ ២០២០ គេសង្កេតឃើញតារាប្រុសស្រីគូនេះហាក់មិនខ្វល់ខ្វាយគិតគូរវិលចូលការសម្តែងរឿងវិញសោះ ដែលធ្វើឱ្យអ្នកគាំទ្រហាក់នឹករលឹក និង ទន្ទឹងរង់ចាំស្នាដៃថ្មីៗរបស់អ្នកទាំង ២ ជាខ្លាំង។
យ៉ាងណាមិញ ទោះមិនបានវិលចូលសម្តែង តែ Kaew និង Toni នៅតែរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈបណ្តាញសង្គមផ្សេងៗជាពិសេសគណនី IG។
ថ្មីៗនេះ គូស្វាមីភរិយាគូនេះបានដឹកដៃគ្នាទៅដល់ប្រទេស Georgia ដើម្បីធ្វើដំណើរកម្សាន្តឡើងភ្នំរួមគ្នា បង្កើតអនុស្សាវរីយ៍ថ្មីៗឱ្យចំណងស្នេហាកាន់តែស្អិតល្មួត។ ឃើញបែបនេះអ្នកគាំទ្រក៏ចូលរួមបញ្ចេញមតិចំអន់ពេញបណ្តាញសង្គម ហើយគ្រប់គ្នាសង្ឃឹមថាអ្នកទាំងពីរនឹងមានស្នាដៃរឿងថ្មីឆាប់ៗ៕