(វីដេអូ) ចាំម្ចាស់បទ «មេមត់តូច» ទេ? បាត់មុខជាង ២០ ឆ្នាំពីសិល្បៈកំពុងសម្ងំរស់នៅជីវិតបែបនេះ
អ្នកណាខ្លះនៅចាំបានបទ «មេមត់តូច»? ជឿជាក់ថាប្រិយមិត្តមួយចំនួនមុខជានៅចាំបាន ដោយបទ «មេមត់តូច» នេះ ជាបទញាក់កន្ត្រាក់អារម្មណ៍មួយបែបល្បីខ្លាំងនាជំនាន់ឆ្នាំ ២០០០ ហើយក៏មាន Version ខ្មែរ ច្រៀងដោយតារាស្រី គឹម លក្ខិណា ចំណែកឯម្ចាស់សំនៀងដើមគឺជាតារាចម្រៀងថៃវ័យក្មេង ១១ ឆ្នាំ ឈ្មោះថា Natalie Stybert។
ក្រោយប្រឡូកបានរយៈពេលខ្លី Natalie Stybert បានប្រកាសលាឈប់ពីសិល្បៈពីសិល្បៈ ដើម្បីបន្តការសិក្សា និងរស់នៅជីវិតឯកជនស្ងប់ស្ងាត់ ដោយមិនមានលេចមុខក្នុងសិល្បៈទៀតសោះឡើយ។
យ៉ាងណាមិញ ក្រោយបាត់មុខឈឹងពីសិល្បៈជាង ២០ ឆ្នាំ ពេលនេះគេបានរកឃើញថា Natalie មានវ័យ ៣២ ឆ្នាំហើយ ដោយនាងបានសម្ងំរៀនចប់ថ្នាក់អនុបណ្ឌិតផ្នែកក្រាហ្វិចឌីសាញនៅឯប្រទេសដាណឺម៉ាក។ ហើយក៏បន្តជំនាញសិក្សាមួយផ្នែកផ្សេងទៀតដែលរៀនចប់នៅប្រទេសកាណាដា គឺជំនាញផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងភោជនីយដ្ឋាន។
ក្រោយជោគជ័យលើការសិក្សាថ្មីៗនេះលេចឮដំណឹងថា Natalie នឹងបង្ហាញខ្លួនជាថ្មីក្នុងការប្រគំតន្ត្រី «Cassette Festival 2» ដែលត្រៀមធ្វើឡើងនៅថ្ងៃទី ២៤-២៥ ខែកញ្ញាខាងមុខនេះ ដោយប្រមូលផ្តុំតារាល្បីៗនាសម័យ ៩០ ជាង និង ២០០០ ជាច្រើននាក់។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថាការវិលត្រឡប់មកលើកនេះ Natalie នឹងវិលចូលសិល្បៈវិញ ឬគ្រាន់តែមកសម្តែងជាតារាកិត្តិយសសម្រាប់កម្មវិធីមួយនេះតែប៉ុណ្ណោះ៕