ទីបំផុត! Due និង គូស្នេហ៍បានឃើញមុខទាយាទដំបូងហើយ បន្ទាប់ពីសម្រាលព្រឹកមិញនេះ
ចាប់តាំងពីប្រកាសពពោះកូនប្រុសដំបូងអស់រយៈពេលជិត ១០ ខែ ទីបំផុតកូនប្រុសតូចដំបូងរបស់តារាស្រី Due Duearisara និង គូស្នេហ៍ បានសម្រាល និង បានបើកភ្នែកមើលពិភពលោកដ៏ស្រស់ស្អាតមួយនេះហើយ។
តាមព័ត៌មាន កូនប្រុសតូចរបស់តារាស្រីរូបនេះ បានកើតនៅវេលាម៉ោង ៩:៥៦ នាទីព្រឹក ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ នេះ។ បន្ទាប់ពីការសម្រាលកូនបានជោកជ័យ តារាស្រីរូបនេះត្រូវបានមហាជនអ្នកគាំទ្រជាច្រើននាំគ្នាចូលរួមអបអរសាទរយ៉ាងផុសផុល ពិសេស ក្រុមគ្រួសារ និង ស្វាមីរបស់នាងតែម្តង ដែលហាក់រំភើបចិត្តជាខ្លាំង បន្ទាប់ពីបានឃើញមុខកូនប្រុសតូចចូលមកកាន់គ្រួសារយ៉ាងកក់ក្តៅនេះ។
បើងាកមកមើល Due Duearisara ជាអ្នកម៉ាក់ក៏ដូចគ្នាដែរ នាងបានសម្តែងក្តីរំភើបចិត្ត បង្ហោះទៅលើគណនី IG ផ្ទាល់ខណៈកូនប្រុសតូចបានលេចវត្តមានមកថា ៖ «រីករាយថ្ងៃរំឭកគុណអ្នកម្តាយ អ្វីដែលកូនចង់និយាយ កូននឹក និង ស្រឡាញ់អ្នកម្តាយខ្លាំងណាស់ ហើយក៏ជាថ្ងៃដែលពិសេសសម្រាប់កូនដែរ ដែលបានក្លាយជាម្តាយគេម្តង និង យល់កាន់តែច្បាស់នូវពាក្យថា ម្តាយ Welcome to the World My baby boy Silas Ezra Lee»៕