ក្ដៅៗ! នៅមុននេះ ភរិយារបស់ Weir រៀបរាប់សឹងស្រក់ទឹកភ្នែកថា នាងពពោះកូនដំបូងហើយ!
អស់រយៈពេលជាង ១ ខែទៅហើយដែលតារាប្រុស Weir Sukollawat និង នារីរូបស្រស់ Vikki បានរៀបការសាងគ្រួសារជាមួយគ្នាយ៉ាងពេញមុខពេញមាត់នៅចំពោះមុខមហាជន និង គ្រួសារទាំងសងខាងនោះ។
ដោយឡែក បន្ទាប់ពីរៀបការរួចមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះនារីរូបស្រស់ Vikki បានទម្លាយដំណឹងដ៏សែនរំភើបចិត្តមួយប្រាប់ដល់មហាជននោះគឺ នាងកំពុងតែពពោះកូនដំបូងហើយ។
ជុំវិញដំណឹងដ៏សែនរំភើបចិត្តមួយនេះគឺ នាងបានបង្ហាញតាមរយៈការបង្ហោះក្នុងថ្ងៃទិវាគុណអ្នកម្តាយយ៉ាងដូច្នេះថា ៖ «រីករាយទិវាគុណអ្នកម្តាយ នៅក្នុងថ្ងៃបុណ្យគុណអ្នកម្តាយឆ្នាំនេះ វាពិតជាសំខាន់ណាស់សម្រាប់កូន ដែលមានម្តាយរហូតទៅដល់ ២ រូប អ្នកម្តាយជាអ្នកផ្តល់កំណើតឱ្យកូន ជាព្រះរបស់កូន រួមចំណែកទាំងម្តាយរបស់ស្វាមីផងដែរ។ អ្នកម្តាយក៏ជាម្តាយម្នាក់ដែលកូនស្រឡាញ់គោរព ពិសេស ឆ្នាំនេះក៏ជាឆ្នាំមួយដ៏វិសេសវិសាលណាស់ ព្រោះកូនត្រូវហៅខ្លួនឯងថាជាម្តាយរបស់គេម្តង។ អ្វីដែលសំខាន់ពេលកូនសរសេរដល់ឃ្លានេះ កូនស្ទើរតែស្រស់ទឹកភ្នែកតែម្តង តែទោះជាយ៉ាងណា ខ្ញុំក៏សូមជូនពរម្តាយគ្រប់រូបមានសេក្តីសុខផងដែរ»។
យ៉ាងណាមិញ បន្ទាប់ពីបានទទួលដំណឹងមួយនេះហើយ វាពិតធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរដល់អ្នកទាំងពីរគ្រប់គ្នាតែម្តង៕