គ្រាន់តែគ្រឿងអលង្ការប្លាស្ទិក ក៏អាចលើកសម្រស់ Song Hye Kyo ឱ្យខ្ញង់ស្អាត
ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo និងមិត្តភក្តិបានជុំគ្នាជប់លៀងបិទឆាកចុងក្រោយ ក្នុងឱកាសថតរឿង «The Glory»។ ដោយបានបង្ហោះចែករំលែកនៅបណ្តាញសង្គមផ្ទាល់របស់ពួកគេ ធ្វើឱ្យអ្នកគាំទ្ររាល់គ្នាសរសើរពីសម្រស់ស្រស់ដូចទេពធីតារបស់តារាស្រីរូបនេះយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា Song Hye Kyo បានពាក់ឈុតគ្រឿងអលង្ការប្លាស្ទិកសម្រាប់តុក្កតាកូនក្រមុំ ប៉ុន្តែមិនប៉ះដល់ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះជាងរបស់ពិតនោះទេ។ ផ្ទុយទៅវិញ នៅតែមើលទៅកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ភ្លឺចែងចាំង។
រហូតធ្វើឱ្យមនុស្សជាច្រើនលាន់មាត់និយាយបែបលេងសើចថា៖ «បើទោះជា ពាក់គ្រឿងប្លាស្ទិកក៏ដោយ Song Hye Kyo នៅតែស្រស់ស្អាតដូចព្រះនាង»។
យ៉ាងណាមិញ បន្ទាប់ពីរវល់មួយរយៈ ដើម្បីថតបញ្ចប់កាលវិភាគក្នុងរឿងថ្មី ឆ្លៀតឱកាសនេះ តារាស្រីរូបនេះបានក៏ផ្តល់ពេលវេលាសម្រាកដល់ខ្លួនឯង ជាមួយនឹងការជប់លៀង រួមទាំងដំណើរកម្សាន្តដូចដែលនាងបានធ្វើកន្លងមក៕