ថ្ងៃទិវាម្ដាយ ប៉ុន្តែ Bella បែរជាអ្នកបើកប្រអប់យ៉ាងរំភើបចិត្ត ទទួលកាដូពីអ្នកមានគុណ
នៅពេលដែលអ្នកគាំទ្ររបស់តារាសម្ដែងស្រី Bella Ranee បានឃើញនូវវីដេអូឃ្លីបខ្លីរបស់នាង បានបង្ហោះក្នុងថ្ងៃទិវាម្ដាយ ជាមួយនឹងក្រុមគ្រួសារយ៉ាងគួរឱ្យស្រឡាញ់។
ក្នុងឃ្លីបវីដេអូនោះ ម្ដាយរបស់ Bella គាត់បានឱ្យប្រអប់កាដូមួយដែលមានរុំដោយក្រណាត់ ធ្វើឱ្យ Bella ជាកូនស្រី ញញឹមញញែមយ៉ាងពេញចិត្ត។ ភ្លាមនោះ មុននឹងបើកប្រអប់ តារាស្រីរូបនេះបានក៏ងាកមកនិយាយដែរថា៖ «ទើបតែបានកាដូទិវាម្ដាយទេ ខ្ញុំស្ទើរតែមិនមែនជាកូនទៀតទេ តែខ្ញុំជាម្ដាយវិញ»។
ដោយបានឃើញទិដ្ឋភាពដ៏មានសុភមង្គលនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមរបស់តារាស្រីរូបនេះ បានចូលរួមសម្ដែងក្តីរីករាយជំនួសនាង ព្រោះថានាងទទួលបានភាពកក់ក្តៅ និងថ្នាក់ថ្នមពីក្រុមគ្រួសារយ៉ាងខ្លាំង៕