ទីបំផុត Toomtam ទម្លាយប្រាប់ពីគម្រោងថ្ងៃរៀបចំមង្គលការហើយ!
មួយរយៈក្រោយនេះ គេសង្កេតឃើញថារឿងរ៉ាវស្នេហាតារាប្រុស Toomtam Yuttana និង តារាស្រី Alee Auttharinya ហាក់ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្រោយពេលដែលតារាប្រុសរូបនេះលុតជង្គង់សុំរៀបការជាសាធារណៈ។
ក្រោយសុំរៀបការ គូស្នេហ៍តារាប្រុសស្រីគូនេះក៏ហាក់បញ្ចេញដំរួយដំណឹងល្អជារឿយៗ ដោយមានតាំងពីដឹកដៃគ្នាទៅមើលដីដើម្បីរៀបចំសង់ផ្ទះរស់នៅជុំគ្នា និងបណ្តើរគ្នាទៅដើរលេងជាគូជាញឹកញាប់។
ថ្មីៗនេះ Toomtam ក៏បានបង្ហើបឱ្យដឹងច្បាស់ៗថា៖ «គឺពួកយើងសម្រេចគ្នាហើយៗ យើងក៏កំពុងពិចារណាទៅដេញពេលាផងដែរ គឺឱកាសល្អនឹងនៅឆ្នាំ ២០២៤ តែមិនដឹងថាដើមឆ្នាំ ឬ ចុងឆ្នាំនោះទេ គឺស្ថិតក្នុងការសម្រេចចិត្ត។ ហើយសម្រាប់ការរៀបចំកម្មវិធីគឺអាចនឹងធ្វើឡើងសាមញ្ញ មិនធំដុំនោះទេ តូចតែកក់ក្តៅបាទ។ ចំណែកទីតាំងគឺអាចធ្វើនៅផ្ទះ ដែលនៅខេត្ត Nakhon Nayok ទំហំជាង ៣ រ៉ៃ តែសុំប្រាប់ប៉ុណ្ណឹងសិនព្រោះគ្រប់យ៉ាងគឺស្ថិតក្នុងការពិចារណានៅឡើយ»៕