New Chaiyapol ទម្លាយឥតលាក់ថា ប៊ិះចែកបន្ទប់ដេកជាមួយប្រពន្ធ ព្រោះមូលហេតុនេះ
អស់រយៈពេលជាង ១ ឆ្នាំទៅហើយ ដែលតារាប្រុសរូបសង្ហា New Chaiyapol និង នារីក្រៅរង្វង់សិល្បៈ Kuang Maesa បានចាប់ដៃគ្នាសាងគ្រួសារជាមួយគ្នានោះ ហើយចាប់តាំងពីរៀបការរួចមកតារាប្រុសរូបនេះនៅពុំទាន់បង្ហើបនៅឡើយទេថា លោក និង ភរិយាត្រៀមមានកូនពេលណានោះឡើយ។
អ្វីដែលកាន់តែពិសេស បន្ទាប់ពីចាប់ដៃគ្នាសាងសុភមង្គលមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះតារាប្រុសរូបនេះបានបង្ហើបពីរឿងរ៉ាវជីវិតគូរបស់លោកប្រាប់ដល់មហាជនអ្នកគាំទ្រថា តាមពិតទៅនៅក្រោយជីវិតគ្រួសារដ៏រីករាយ លោកក៏ធ្លាប់ជួបរឿងរ៉ាវខ្លះដែរ ពោលគឺមានពេលមួយលោកស្ទើរតែចែកបន្ទប់គ្នាដេកជាមួយភរិយាទៅហើយ។
ចំណែកមូលហេតុ ដែលលោក និង ភរិយាស្ទើរតែចែកបន្ទប់គ្នាក៏ដោយសារតែលោកជាមនុស្សដែលភ្ញាក់ពីដំណេកលឿនប្រហែល ៥ ជិតភ្លឺ ហើយភរិយារបស់លោកជាមនុស្សគេងយូរ ដូច្នេះនៅពេលដែលលោកភ្ញាក់លឿនពេលខ្លះប៉ះពាល់អារម្មណ៍ភរិយាធ្វើឱ្យនាងភ្ញាក់ពិបាកគេងទៅវិញ រហូតលោកពិភាក្សារគ្នាថា តើគួរតែគេងបែកគ្នាមួយរយៈឬយ៉ាងណា? តែចុងក្រោយលោក និង ភរិយាក៏សម្របគ្នាបានរហូតមកទល់ពេលនេះ៕