ចាប់តាំងពីធ្លាយដំណឹងបែកបាក់មក ពេលនេះមហាជនហាក់កំពុងតែចាប់ក្រសែភ្នែកសម្លឹងមើលគូស្នេហ៍របស់តារាស្រី Prang Kannarun និង តារាចម្រៀងប្រុសលោក Two Pee មិនដាក់ភ្នែកឡើយ ព្រោះម្នាក់ៗនៅតែធ្វើឱ្យមហាជនឆ្ងល់ក្នុងចិត្តថា អ្នកទាំងពីពិតជាបែកគ្នាពិតប្រាកដមែន ឬ យ៉ាងណានោះ? ព្រោះមកទល់ពេលនេះហើយ អ្នកទាំងពីរនៅពុំទាន់ចេញមុខបកស្រាយនៅឡើយ ពីបញ្ហាដែលកំពុងផ្ទុះឡើងនោះ។
យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ មានអ្នកកាសែតល្បីម្នាក់ បានចេញមុខមកទម្លាយថា ស្នេហារយៈពេល ១០ ឆ្នាំរវាង តារាស្រី Prang Kannarun និង តារាប្រុស Two Pee បានចែកផ្លូវគ្នារួចទៅហើយ ដោយមិនមានបញ្ហាជនទី ៣ ឡើយ។
អ្នកកាសែតរូបនេះ បានឱ្យដឹងទៀតថា ខ្លួនពិតជាសុំទោស Prang និង Two Pee ដែលត្រូវមកទម្លាយបែបនេះ ហើយតាមពិតទៅស្នេហារបស់ពួកគេបានបញ្ចប់ទៅកាលពី ខែមិថុនា ឆ្នាំ ២០២២ កន្លងមកម្ល៉េះ។ ប្រភពដែលបានទម្លាយនោះ បានប្រាប់បន្ដទៀតថា ក្រោយពី Two Pee បានសុំ Prang រៀបការនៅទីក្រុងញ៉ូវយក ពួកគេក៏ចាប់ផ្តើមមានរឿងរកាំរកូសរហូត ប៉ុន្តែរឿងជនទី ៣ ពិតជាមិនមាននោះទេ គឺពួកគេដើរចេញពីគ្នា ដោយសន្ដិភាព ពោលគឺយល់ព្រម និង គោរពតាមការសម្រេចចិត្តរបស់ពួកគេ៕
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់