យូរៗជុំគ្រួសារខាងប្ដីម្ដង Mew ទម្លាយអារម្មណ៍ញាប់ញ័រ រកស្មានមិនត្រូវ
ភាគច្រើនមហាជនយើងសុទ្ធតែបានស្គាល់រួចមកហើយថា Mew Nittha គឺជាកំពូលតារាសម្ដែងស្រីជួរមុខម្នាក់ក្នុងសង្គមសិល្បៈថៃ។ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និង ល្បីឈ្មោះប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ជាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភផងដែរ។
លើសពីសមត្ថភាពខ្លួនឯងរស់លើគំនរទ្រព្យហើយ បើងាកទៅមើលស្វាមីរបស់នាង គឺលោក Saint ដែលជាអ្នកជំនួញលុយវាល់លាននោះ ក៏រឹតតែមានទ្រព្យសម្បត្តិមិនធម្មតាទៀត ដែលនេះបានធ្វើឱ្យជីវិតគ្រួសារតារាស្រី Mew រស់នៅពោរពេញដោយពន្លឺសុភមង្គលទ្វេដង។
តារាស្រី Mew ចាត់ជាតារាស្រីសំណាងម្នាក់ក្នុងរង្វង់សិល្បៈថៃ ដោយហេតុថា នាងទទួលបានស្វាមីជាគ្រួសារអភិជន និង មានការស្រឡាញ់ខ្លាំងពីសំណាក់ឪពុកម្ដាយក្មេក។ តួយ៉ាងថ្មីៗនេះ គេឃើញថាតារាស្រី Mew និង ស្វាមីរួមទាំងឪពុកម្ដាយក្មេកបានរួមតុអាហារជាមួយគ្នាយ៉ាងកក់ក្ដៅ។
យូរៗទើបមានពេលវេលាជួបជុំគ្នាជាមួយក្រុមគ្រួសារស្វាមីម្ដង តារាស្រី Mew ហាក់រំភើបចិត្តខ្លាំង។ ក្នុងនោះនាងក៏បានបង្ហោះរូបទាំងទឹកមុខញញឹមរីករាយថែមទាំងភ្ជាប់ជាមួយនឹង Caption មួយឃ្លាថា ៖ «គ្រួសារដ៏សែនរីករាយ»៕