(វីដេអូ) រំជួលចិត្ត! ឡាច ណុច ទម្លាយខ្សែជីវិតជូរចត់ទាំងទឹកភ្នែក ក្រោយបរាជ័យលើឆាក Cambodian Idol
ជឿជាក់ថាមហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានស្គាល់ហើយពីបេក្ខភាព ឡាច ណុច ដែលជាបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធី ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនជាច្រើន ដោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គអាចឈានដល់វគ្គ Live Show សប្ដាហ៍ទី ៥។
យ៉ាងណាមិញគួរឱ្យសោកស្ដាយ ក្នុងសប្ដាហ៍ទី ៥ នេះដែរ ដោយសារតែលក្ខខណ្ឌនៃកម្មវិធីគឺតម្រូវឱ្យមានការជម្រុះ និង ចម្រាញ់បេក្ខជនជើងខ្លាំងបន្តទៀតដើម្បីឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធីក៏បានជម្រុះបេក្ខជនដល់ទៅ ៣ រូប ដែលក្នុងនោះ ឡាច ណុច ក៏ត្រូវបានជម្រុះត្រឹមវគ្គនេះផងដែរ។
ដោយឡែក ក្រោយពីត្រូវចាកចេញពីកម្មវិធី ថ្មីៗនេះ ឡាច ណុច ពិតជាធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្របស់រលោក មានការចាប់អារម្មណ៍ និង រំជួលចិត្តអាណិតដល់រូបលោកជាខ្លាំង ខណៈបានឃើញលោកបង្ហោះវីដេអូភ្ជាប់ជាមួយសាររៀបរាប់ពីខ្សែជីវិតយ៉ាងកម្សត់ជូរចត់ឯកាខ្លាំងតាំងពីនៅតូចៗ ដែលរស់នៅជីវិតមួយដល់លំបាកខ្វះភាពកក់ក្ដៅ និង តស៊ូខ្លាំងទម្រាំតែអាចមានឱកាសឈានជើងចូលប្រឡងកម្មវិធីលំដាប់ពិភពលោកនេះ ប៉ុន្តែក៏ត្រូវបានបរាជ័យទៅវិញ។
ក្នុងនោះ ឡាច ណុច បានរៀបរាប់ថា ៖ «បែកបាក់ បាត់បង់ ឯកា បរាជ័យ កើតមកភ្លាម ម៉ែឪ បែកបាក់គ្នាចែកផ្លូវគ្នា លោកតាយកមកចញ្ចឹមតាំងពីកើត រស់នៅដាក់ឈ្មោះ ត្រកូលលោកតា (ឡាច) ដូចជា ឪ អ៊ុំស្រី ធ្វើការរកស៊ីជួយមួយគ្រួសារ រៀនបានតិចតួច តាឈឺជំងឺប្រចាំកាយ អ៊ុំស្រីរាប់រងមួយគ្រួសារ ខ្ញុំបានឈប់រៀនជួយលក់ទឹកនៅផ្ទះអ៊ុំស្រី ខ្ញុំរស់នៅដោយគ្មានជំនាញ ចេះតែស្រែកច្រៀង លេង ជាសំណាងល្អខ្ញុំបាទបានប្រឡងមក្មវិធី Cambodia Idol 4 តាមក្ដីស្រមៃរបស់ខ្លួនឯង តែពេលនេះខ្ញុំបានបរាជ័យទាំងទឹកភ្នែក បានឱ្យពិភពលោកឃើញ រស់នៅបែបឯកាទៀតហើយ…»៕
សូមទស្សនាវីដេអូខាងក្រោម៖