Twopee ស្រាប់តែធ្វើបែបនេះ ក្រោយបណ្តាយឱ្យក្តីស្នេហ៍ជិត ១០ ឆ្នាំជាមួយ Prang បែកបាក់
ថ្មីៗនេះ រឿងរ៉ាវស្នេហារបស់តារាស្រី Prang និង តារាប្រុស Twopee ត្រូវបានគេរកឃើញថាបានដើរដល់ផ្លូវបញ្ចប់ហើយ ហើយអ្នកទាំងពីរបានចែកផ្លូវគ្នាអស់មួយរយៈមកហើយ ដោយមូលហេតុគឺមិនមានពេលវេលាឱ្យគ្នាគ្រប់គ្រាន់ ហើយក៏សម្រេចដើរផ្លូវរៀងខ្លួន។
ដំណឹងបែកគ្នារបស់គូស្នេហ៍តារាប្រុសស្រីគូនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង សោកស្តាយជាខ្លាំង ព្រោះនេះជាលើកទី ២ ហើយដែលអ្នកទាំងពីរបែកគ្នា ក្រោយទើបផ្សះផ្សាចំណងស្នេហ៍បានជាង ១ ឆ្នាំចុងក្រោយនេះ ជាពិសេសអ្នកទាំងពីរធ្លាប់បានទម្លាយគម្រោងរឿងរៀបការជាមួយគ្នាថែមទៀត។
ក្រោយបញ្ចប់ចំណងស្នេហ៍ជិត ១០ ឆ្នាំនេះ Twopee ក៏បានបង្ហោះសារនៅលើ Story របស់ខ្លួនថា ៖ «ជីវិតនេះខ្ញុំបានចំណាយអស់ហើយ ខ្ញុំមិនអាចសុំអ្វីច្រើនជាងនេះឡើយ ខ្ញុំមានបញ្ហារាល់យប់ ហើយឈ្លោះគ្នាជាមួយសុរា។ ខ្ញុំជួបមនុស្សស្រីជាច្រើនប្រភេទ មិនមានអ្វីថាខុស ឬ ត្រូវ ខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ជាងគេបំផុត ខ្ញុំគួរតែចំណាយជីវិតម្នាក់ឯង»៕