ពេជ្រ សូលីកា បោះសម្តីផាំងៗ លែងអត់ធ្មត់ទៀត បើនៅតែតាមធ្វើឱ្យជីវិតនាងរស់នៅមិនបានសុខ
ថ្មីៗនេះ អ្នកម៉ាក់ហាយសូរ ពេជ្រ សូលីកា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីឃើញនិយាយត្អូញត្អែរនឿយហត់ និង អន់ចិត្តនឹងជីវិតខ្លួនឯងខ្លាំង ស្រាប់តែឃើញអ្នកនាងបង្ហោះសារថ្មីមួយទៀត បង្ហាញការអស់ការអត់ធ្មត់នឹងរឿងអ្វីមួយដែលហាក់មានអ្នកកំពុងធ្វើឱ្យជីវិតនាងរស់នៅមិនស្ងប់សុខ។
ក្នុងនោះ ពេជ្រ សូលីកា បានរៀបរាប់លើបណ្ដាញសង្គម ប៉ុន្តែពុំនិយាយបញ្ជាក់ឱ្យដឹងច្បាស់ថាមានបញ្ហាអ្វីជាមួយអ្នកណាឡើយ ដោយគ្រាន់តែនិយាយថា ៖ «ខ្ញុំរើសផ្លូវស្ងាត់ហើយ ក៏តាមខ្ញុំដែរទៅ កុំបង្ខំខ្ញុំឱ្យអស់ការអត់ធ្មត់ខ្លាំងជាងនេះ រស់មួយចំហៀងម្នាក់ហើយរកសុខដាក់ខ្លួនឱ្យច្រើនទៅ»។
ក្រោយឃើញបែបនេះ មហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន ក៏បានបន្តធ្វើការបញ្ចេញមតិសួរនាំ និង លើកទឹកចិត្តដល់តារាស្រីរូបនេះគ្រប់គ្នាផងដែរ៕