គេរិះគន់រឿងដាក់លក់ខោអាវដូចគរសំរាមពេក Kanye West ចេញមុខផាំង តបមួយចុកៗវិញ
ថ្មីៗនេះ តារារ៉េបដ៏ល្បី Kanye West រងការរិះគន់ដូចព្យុះ ជុំវិញការដាក់បង្ហាញលក់ Collection សម្លៀកបំពាក់ថ្មីរបស់លោក គរក្នុងថង់ខ្មៅដ៏ធំប្រៀបបីដូចសំរាមជាជាងដាក់ព្យួរតាំងដូចសម្លៀកបំពាក់ទូទៅ។
ការដាក់បង្ហាញលក់បែបច្នៃប្រឌិតថ្មីនេះដែរ គឺរងការមិនពេញចិត្តជាខ្លាំងពីសំណាក់មហាជនជាច្រើន ដោយគ្រប់គ្នាលើកឡើងថា ការដាក់លក់បែបនេះគឺមានភាពប៉ះពាល់ដល់ជនអនាថានានា ដែលមើលទៅគឺមិនសមរម្យនោះឡើយ។
ក្រោយរងការរិះគន់ខ្លាំងបែបនេះ ស្រាប់តែមកដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ តារាប្រុសរូបនេះ បានចេញមុខផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន Fox News ដោយនិយាយតបនឹងមតិប្រតិកម្មមួយចុកវិញថា ៖ «ខ្ញុំជាអ្នកច្នៃប្រឌិត ហើយខ្ញុំមិនមែនមកទីនេះ ដើម្បីអង្គុយធ្វើការសុំទោសចំពោះគំនិតច្នៃប្រឌិតរបស់ខ្ញុំនោះឡើយ»៕