ប្ដីស្រីៗប្រាថ្នា! ប្រពន្ធកំពុងសរសៃខ្ចី ស្វាមី ប៉ែន ស្រីពេជ្រ ជួយមើលថែកូនយ៉ាងល្អ
ពិធីការិនីរូបស្រស់ ប៉ែន ស្រីពេជ្រ និង ស្វាមី បានធ្វើជាឪពុកម្ដាយរបស់គេយ៉ាងពេញលេញ បន្ទាប់ពីតារាស្រីរូបនេះ បានសម្រាលកូនស្រីមានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់ម្នាក់កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
ក្រោយទទួលបានសមាជិកដំបូងដែលជាចំណងដៃអាពាហ៍ពិពាហ៍រួចមកហើយ ប៉ែន ស្រីពេជ្រ និង ស្វាមី ត្រូវបានមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្របាននាំគ្នាចូលរួមអបអរសាទរដល់លោកប៉ាអ្នកម៉ាក់ថ្មីថ្មោងមួយគូនេះជាខ្លាំង។
យ៉ាងណាមិញមកដល់ថ្ងៃទី ១៩ សីហា នេះ ប៉ែន ស្រីពេជ្រ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ ព្រោះថាទាំងម្ដាយ និង កូនទទួលបានសុខភាពល្អដូចគ្នា។ ដោយឡែកអ្វីដែលមហាជនចាប់អារម្មណ៍គឺ ចាប់តាំងពី ស្រីពេជ្រ ពពោះរហូតដល់ពេលសម្រាល គេតែងសង្កេតឃើញស្វាមីនាងបំពេញតួនាទីជាប្ដីយ៉ាងល្អ មើលថែប្រពន្ធតាមផ្គាប់ផ្គន់សឹងតែគ្រប់ពេលវេលា។
តួយ៉ាងខណៈពេលនេះ ប៉ែន ស្រីពេជ្រ កំពុងសរសៃខ្ចីនៅឡើយ ក្នុងនោះគេឃើញស្វាមីនាង កាន់តែស្រឡាញ់មើលថែ និង នៅក្បែរខ្លួននាងសឹងគ្រប់ពេល ជាពិសេសលោកក៏បានជួយមើលថែកូនស្រីជំនួសដៃជើងប្រពន្ធទៀតផង ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមឃើញហើយសរសើរថា ប៉ែន ស្រីពេជ្រ គឺជានារីដ៏មានសំណាងមួយរូប៕