យក់ ថិតរដ្ឋា សំណាងណាស់បានប្ដីដូច ឃុំ ប៉ុណ្ណាដែត ក្រោយអ្នកគាំទ្រឃើញទង្វើដ៏ស្មោះត្រង់នេះ
គិតមកដល់ឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានរួមរស់ក្លាយជាប្រពន្ធអស់រយៈពេលជិត ២០ ឆ្នាំហើយ ដោយមកដល់បច្ចុប្បន្នប្ដីប្រពន្ធអ្នកទាំងពីរក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ផងដែរ។
ចាប់តាំងពីរៀបការរហូតមកដល់ពេលនេះ គេកម្រឮដំណឹងថាប្ដីប្រពន្ធ យក់ ថិតរដ្ឋា ជួបរឿងរកាំរកូសក្នុងគ្រួសារប្រកាសប្រាប់អ្នកគាំទ្រណាស់ ផ្ទុយទៅវិញតាំងពីចាប់ដៃគ្នាក្រាបផ្ទឹមតាមប្រពៃណីជិត ២០ ឆ្នាំមកនេះ ពួកគេទាំងពីររស់នៅយ៉ាងមានសុភមង្គល ហើយលើសពីនេះក៏នៅតែមានភាពផ្អែមល្ហែមចំពោះគ្នាគួរឱ្យកោតសរសើរបំផុត។
ដ្បិតថាគ្រួសារយល់ចិត្តគ្នា តែថ្មីៗនេះ យក់ ថិតរដ្ឋា និង ស្វាមីបានជួបបញ្ហាធំរឿងរកស៊ីធ្វើឱ្យអ្នកទាំងពីរខាតបង់ជាខ្លាំង។
យក់ ថិតរដ្ឋា បានបង្ហោះសារត្អូញត្អែរនៅលើហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា ៖ «វេលាមួយដែលខ្ញុំត្រូវតែប្រាប់ខ្លួនឯងថា រឹងមាំ និង កុំចុះចាញ់អី ព្រោះអ្វីៗគឺវាសុទ្ធតែជាបទពិសោធជីវិត តែសម្រាប់ me ហេតុអីក៏ទឹកភ្នែកខ្ញុំនៅតែហូរហើយមិនអាចបំភ្លេចបានរាល់អនុស្សវរីយ៍គ្រប់យ៉ាង I can’t forget it but I’ll remember it forever»។
ងាកមកលោក ឃុំ ប៉ុណ្ណាដែត ក្រោយឃើញប្រពន្ធជាទីស្រឡាញ់សោកសៅបែបនេះ លោកក៏បានចូលទៅលើកទឹកចិត្តនាងធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបជាខ្លាំងថា ៖ «បងនៅជាកម្លាំងចិត្តឱ្យស្រីបាត់នឿយ ដូចជាខ្យល់បក់មក នាំដោយក្តីអារម្មណ៍ ហើយអូននឹងបានដឹងគ្រប់វិនាទីបេះដូងថាអូននៅមានបងដែលយល់ចិត្ត»៕