ជីវិតថ្លៃណាស់! ទីបំផុតលោកយាយ Marasi វ័យ ១០១ ឆ្នាំ ចេញពីពេទ្យហើយ
កាលពីថ្មីៗនេះផ្ទុះដំណឹងដ៏តក់ស្លុតមួយ ក្រោយតារាជើងចាស់ដែលមានបទពិសោធន៍លើវិថីសិល្បៈជាង ៧០ ឆ្នាំលោកយាយ Marasi ត្រូវបានគេរកឃើញថាវិជ្ជមានកូវីដ-១៩ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងវ័យ ១០១ ឆ្នាំ។
ព្រោះតែអាយុលោកយាយកាន់តែច្រើន ហើយស្រាប់តែឆ្លងកូវីដ-១៩ បានធ្វើឱ្យមហាជនព្រួយបារម្ភជាខ្លាំង នាំគ្នាបន់ស្រន់សូមឱ្យលោកយាយផុតពីគ្រោះថ្នាក់។
ទីបំផុត នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ នេះ តាមរយៈកូនស្រីលោកយាយបានទម្លាយឱ្យដឹងថា៖ «ពេលនេះលោកយាយបានជាសះស្បើយហើយ បានត្រឡប់មកផ្ទះវិញហើយ គាត់នៅតែរឹងមាំដូចដើម ញ៉ាំអាហារបានដូចធម្មតា ហើយឥឡូវនេះចាប់ផ្តើមងើបធ្វើចលនាខ្លះៗឡើងវិញ សូមអរគុណចំពោះការឱ្យកម្លាំងចិត្តពីអ្នកគ្រប់គ្នា»។
ឃើញបែបនេះមហាជនក៏បានចូលរួមបញ្ចេញមតិអបអរ និងកោតសរសើរចំពោះលោកយាយ ហើយសង្ឃឹមថាលោកយាយនឹងមានសុខភាពរឹងមាំជាងនេះទៀត៕