បេក្ខភាព Miss Grand ខ្មែរ ៥ រូប អ្នកគាំទ្រកក់ទុកក្នុងបេះដូង ក្រោយបង្ហាញខ្លួនក្នុងឈុតហែលទឹក
កម្មវិធីប្រកួតសម្រស់ដ៏ធំមួយ Miss Grand Cambodia 2022 បាន និង កំពុងដំណើរការប្រកួតយ៉ាងរលូន ដោយកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ពីកម្មវិធីក៏បានឈានដល់វគ្គប្រកួតក្នុងឈុតហែលទឹក ដែលតម្រូវឱ្យគ្រប់បេក្ខភាពទាំង ៣៥ នាក់ រំលេចសម្រស់ក្នុងប៊ីគីនីយ៉ាងទាក់ទាញ។
ក្នុងវគ្គនោះដែរ មហាជនបានកត់សម្គាល់ឃើញបេក្ខភាពនីមួយៗបញ្ចេញសមត្ថភាពយ៉ាងល្អ និង ជឿជាក់រៀងៗខ្លួន ជាមួយនឹងការបង្ហាញចេញនូវរូបសម្រស់ដ៏ស្រស់ស្អាត រូបរាងដ៏ស្រឡូនគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្នុងឈុតហែលទឹកនោះ។
ទោះបីជាមានការបង្ហាញចេញយ៉ាងទាក់ទាញពីបេក្ខភាពនីមួយៗក្តី ប៉ុន្តែបើងាកទៅមើលមហាជនគឺបានកក់ទុកបេក្ខភាព ៥ រូប ដែលមើលទៅធ្វើបានល្អខ្លាំងក្នុងពេលបង្ហាញខ្លួននោះ ដោយមានដូចជា Miss Grand រតនគិរី, Miss Grand ព្រះសីហនុ, Miss Grand ត្បូងឃ្មុំ, Miss Grand ក្រចេះ និង Miss Grand ខ្មែរ-កម្ពុជាក្រោម។
គួរឱ្យដឹងដែរថា បន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតហែលទឹកនេះរួច នៅមិនប៉ុន្មានទៀតទេ កម្មវិធី Miss Grand Cambodia 2022 នឹងបោះជំហានចូលដល់វគ្គប្រគួតឈុតតំណាងជាតិហើយ ពេលនេះមហាជនក៏កំពុងរង់ចាំមើលពីសមត្ថភាពបេក្ខភាពទាំង ៥ រូប ថានឹងបន្តធ្វើបានល្អទៀតឬយ៉ាងណា៕