Mo Amena និយាយពាក្យយ៉ាងកម្សត់ ក្រោយ Tangmo ស្ល..-ា.ប់ជាង ៦ ខែ
គិតមកទល់ពេលនេះអស់រយៈពេល ៦ ខែហើយ ដែលកំពូលតារាសម្តែងស្រី Tangmo បានស្លាប់ដោយសារធ្លាក់ពីលើទូកចូលទន្លេចៅផាយ៉ា បន្សល់តែការសោកស្តាយ និងស្រណោះ។
ក្រោយមិត្តជិតស្និទ្ធលាចាកលោកអស់ជាងកន្លះឆ្នាំ តារាស្រី Mo Amena ក៏បានចេញមុខបង្ហោះសារថា៖ «ទេពអប្សរទៅនៅលើឋានសួគ៌អស់ ៦ ខែហើយ នឹកដល់ស្នាមញញឹមដ៏ស្រស់ស្អាតនោះដល់ហើយ ម៉ូស្រឡាញ់បងខ្លាំងណាស់ សម្រាប់ម៉ូបងគឺជាសុបិនល្អ រាល់ពេលដែលខ្ញុំគេងយល់សប្តឃើញបង»។
ក្រោយ Mo Amena បង្ហោះសារនេះគេសង្កេតឃើញមានអ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិ បង្ហាញអារម្មណ៍នឹករលឹក និងក្តីស្រឡាញ់ដល់តារាស្រី Tangmo ជាពិសេសនោះគឺនាយ Bird ដែលជាគូស្នេហ៍របស់ Tangmo ក៏បានឆ្លើយតបដោយរូប Sticker ហើយ Anna ក៏បានបន្ថែមថា៖ «មិត្តខ្ញុំបានក្លាយជាទេពអប្សរហើយ នឹកនាងរហូតគ្មានថ្ងៃភ្លេច»៕