មិនដឹងសោះ! Lee Min Ho និង Sandara Park ធ្លាប់ថតឈុតថើបមាត់គ្នាជិត ១០០ ដង ទម្រាំត្រូវក្នុង MV មួយ
ទោះបីជាឈានចូលវ័យកាន់តែជ្រេបន្តិចយ៉ាងណាក្តី តែ Lee Min Ho នៅតែជាបុរសកំពូលស្នេហ៍ក្នុងក្តីស្រមៃនារីៗដដែល ដោយសារតែសម្រស់រូបរាង និង អត្តចរិតរបស់លោកមិនបានប្រែប្រួលឡើយ ពោលគឺនៅតែស្អាតជាប់ចិត្តដូចដើម។
យ៉ាងណាមិញ បើគិតៗទៅប្រុសស្អាតរបស់យើង ធ្លាប់ប៉ះដៃគូជាមួយតារាស្រីៗល្បីរាប់មិនអស់ទៅហើយ ដោយមិនថាជាការថតរឿងភាគ ខ្សែភាពយន្ត ឬ ថតផ្សាយពាណិជ្ជកម្មឡើយ គឺលោកតែងតែជាតួឯកប្រុសម្នាក់ដែលស័ក្តិសមជានិច្ច។
ក្នុងនោះ បើក្រឡេកទៅមើលកាលពីមុនវិញ តារាប្រុសរូបនេះក៏ធ្លាប់បានប៉ះគ្នាសម្តែងជាមួយនឹងតារាស្រី Sandara Park ផងដែរ ដោយពួកគេបានដើរតួជាមួយគ្នានៅក្នុងវីដេអូចម្រៀង Kiss របស់ Sandara ផ្ទាល់កាលពីឆ្នាំ ២០១០ នោះឯង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រោយពី MV នេះចេញបានរាប់ឆ្នាំ Sandara ជាតួឯកស្រី ក៏បានធ្លាប់ចេញមុខមកទម្លាយពីបទពិសោធ ភាពសប្បាយរីករាយជាមួយនឹងការថត MV មួយនេះ ជាមួយនឹងតារាប្រុស Lee Min Ho ដូចគ្នា។
នាងធ្លាប់បានឱ្យដឹងថា ក្នុង MV មួយបទនេះ នាងជាមួយនឹងតារាប្រុស Lee Min Ho ត្រូវថតឈុតថើបគ្នាដដែលៗចុះឡើងជិត ១០០ ដងឯណោះ ព្រោះតែខាងអ្នកដឹកនាំចង់ឱ្យបានឈុតថើបដែលល្អ ដាក់មនោសញ្ចេតនាជ្រាលជ្រៅឱ្យត្រូវនឹងសាច់រឿងរបស់។ នាងបន្តទៀតថា កាលនោះនាងមិនសូវចេះថើបឡើយ មានមនុស្សច្រើនណាស់ឈរចាំមើលពាសពេញ នាងពិតជាមិនមានអារម្មណ៍អ្វីឡើយ។ ចំណែកមហាជនអ្នកគាំទ្រ ឃើញហើយក៏ហួសចិត្តអស់សំណើច ហើយគេក៏នឹកបទ Kiss នេះមិនតិចនោះដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖