បើកបង្ហាញមកុដប្រណីតទាំង ៥ ត្រៀមបំពាក់លើបវរកញ្ញាជ័យលាភី Miss Grand Cambodia 2022
កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand Cambodia 2022 កំពុងដំណើរការស្វែងរកបវរកញ្ញាមួយរូបដែលមានទាំងសមត្ថភាព និង រូបសម្រស់ ដើម្បីស័ក្ដិសមក្លាយជាម្ចាស់មកុដជ័យលាភីលេខ ១ ក្នុងការតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។
ជាការពិត បើតាមការប្រកាសជាផ្លូវការ កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 នេះ នឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២។
យ៉ាងណាមិញមុនឈានទៅដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រជ្រើសរើសបវរកញ្ញាជ័យលាភីគ្រងមកុដ ខាងស្ថាប័ន Miss Grand Cambodia បានបើកបង្ហាញមកុដដ៏ប្រណីតៗចំនួន ៥ សម្រាប់បំពាក់លើបវរកញ្ញាជ័យលាភីចំនួន ៥ រូបផងដែរ។ សូមទស្សនាសម្រស់មកុដដ៏ប្រណីតរបស់បវរកញ្ញាជ័យលាភីខាងក្រោម ៖