ឱក សុគន្ធកញ្ញា ឆក់បានការស្រឡាញ់សឹងតែមួយប្រទេស លើការតុបតែងខ្លួនយប់មិញ
នៅរាត្រីប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងដ៏ធំ Cambodian Idol រដូវកាលទី ៤ នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កំពូលគណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា នៅតែមិនធ្វើឱ្យបណ្ដាទស្សនិកជនខកបំណងជាមួយការរំលេចធ្លោខ្លួនដ៏ស្រស់ស្អាតទាក់ទាញជាងគេនៅក្នុងកម្មវិធី។
ជាការពិតនារាត្រីថ្ងៃលើកពានដ៏អស្ចារ្យនោះ អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា បានស្លៀករ៉ូបរាត្រីសមោសរពណ៌ខ្មៅវែងអូសដី ដោយមានប៉ាក់ឌិន មានក្បូរក្បាច់រចនាយ៉ាងប្រណីត ឆ្លុះឃើញសាច់សខ្ចីដូចបណ្ដូលចេកជួយលើកសម្រស់តារាស្រីរូបនេះឱ្យស្រស់ស្អាតមិនចាញ់បរវកញ្ញានោះទេ។
មានការលើកសរសើរថា ឱក សុគន្ធកញ្ញា រំលេចខ្លួនជាមួយរ៉ូបរាត្រីសមោសរនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ គឺស្រស់ស្អាត លេចធ្លោ និង ទាក់ទាញខ្លាំងជាងសប្ដាហ៍កន្លងមកទ្វេដង៕