ត្រឹម ៣ ខែ Bright បំបុកគេឯងឡើងជាតារាមានអ្នកគាំទ្រលើបណ្តាញសង្គមទី ១ ក្នុងប្រទេស
តារាសម្ដែងប្រុស Bright Wachiravit គឺជាតារាសម្ដែងម្នាក់ប្រចាំស្ថានីយទូរទស្សន៍ GMM TV ដែលពេលនេះកំពុងតែក្ដាប់បាននូវប្រជាប្រិយភាពយ៉ាងខ្លាំង។ ខណៈនេះ តារាប្រុស Bright និង ក្រុមកំពុងតែជាប់ការងារនៅប្រទេសជប៉ុន ហើយនឹងវិលត្រឡប់មកប្រទេសថៃឆាប់ខាងមុននេះដែរ។
សម្រាប់អ្នកកំលោះ Bright បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញមក គេឃើញថាតារាប្រុសកូនកាត់ថៃ-អាមេរិករូបនេះ កំពុងតែក្ដាប់បានការងារសិល្បៈខ្លាំង និង ក្លាយជាតារាប្រុសដែលមានលុយរាប់លានថែមទៀតផង។ មិនត្រឹមតែមានរូបសង្ហា និង សមត្ថភាពសម្ដែងល្អប៉ុណ្ណោះទេ តារាប្រុសរូបនេះក៏ជំនាញច្រើនផងដែរ ក្នុងនោះ Bright ធ្លាប់ជាពិធីករ តារាបង្ហាញម៉ូដ តារាចម្រៀង និង អ្នកលេងតន្ត្រីទៀង។
ជាមួយនឹងភាពឆ្លាតវៃនេះ បាននាំឱ្យចំនួនអ្នកតាមដានលើបណ្ដាញសង្គម អ៊ីនស្ត្រាក្រាមរបស់លោកនៅពេលនេះកើតរហូតដល់ ១៦M បាត់ទៅហើយ ដែលជាប់ជាតារាប្រុសថៃជួរម្នាក់ជាប់ចំណាត់ថ្នាក់លេខ ១ មានតាមដានច្រើនជាងគេក្នុងប្រទេសថៃ។ រីឯនៅលើបបណ្ដាញសង្គម Twitter លោកបានឈរលើ Trending លេខរៀងទីមួយ ដោយក្នុងនោះមានភ្ជាប់ជាមួយ Hash tag ថា#16MDreamWithBright។
គេចាំបានថាកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅអ្នកគាំទ្ររបស់លោកគឺមានត្រឹមតែ ១៥ M ប៉ុណ្ណោះ រំលងមកបានត្រឹមតែ ៣ ខែ ពោលគឺនៅខែសីហា កន្លងទៅ ប្រជាប្រិយភាពអ្នកកំលោះរូបនេះបានហក់ឡើងដល់ ១៦ M ពិតជាមានសន្ទុះកើនឡើងយ៉ាងរហ័ស ហើយមកដល់ខែតុលា នេះ អ្នកគាំទ្រក៏បន្តកើនឡើងជាង ១៦.២ M ឯណោះ។
ងាកទៅមើលតារាប្រុស Bright បន្ទាប់ពីមានការគាំទ្រខ្លាំងដូច្នោះតារាប្រុសរូបនេះក៏បានចេញមកបង្ហាញអារម្មណ៍រំភើបទៅកាន់អ្នកគាំទ្រថា ៖ «គ្រប់គ្នាជាចំណែកដ៏ធំមួយក្នុងជីវិតរបស់ខ្ញុំ។ អរគុណច្រើនសម្រាប់អ្វីៗគ្រប់យ៉ាង។ តស់! បង្កើតក្តីស្រមៃជាមួយគ្នា»៕