ផ្ទុះរឿងគេរិះគន់កម្មវិធី Miss Grand Cambodia ស្រាប់តែ អែម គុនថង បង្ហោះសារនិយាយទាំងក្ដៅចិត្តឡើងភ្លែត
បន្ទាប់ពីកម្មវិធីប្រកួត Miss Grand Cambodia 2022 បានបញ្ចប់ទៅ គេឃើញមានមហាជនជាច្រើនបានសម្ដែងការមិនពេញចិត្តចំពោះការរៀបចំនាឆ្នាំនេះ ជាពិសេសគឺមហាជនបានរិះគន់ចំៗចំពោះសម្លៀកបំពាក់ប្រកួតតែម្ដងថាមានលក្ខណៈសិចស៊ីជ្រុល។
ទន្ទឹមនឹងការរិះគន់យ៉ាងក្ដៅគគុកនេះ ងាកទៅមើលបវរកញ្ញាខ្មែរ កញ្ញា អែម គុនថង លំដាប់រងទី ២ នៃកម្មវិធី Miss Grand Cambodia 2021 ស្រាប់តែចេញមកបង្ហាញអារម្មណ៍ទាំងក្ដៅចិត្តទៅកាន់មហាជនមួយចំនួនដែលរិះគន់កម្មវិធីថា ៖ «រឿងភ្នំតាម៉ៅដូចមិនឃេីញនរណាចេញមុខមកសោះ នេះគេប្រកួតយកទៅតំណាងប្រទេសយកកម្ពុជាទៅពិភពលោកមួយទាំងមូលនាំគ្នាចេញមកនិយាយធ្វើដូចស្នេហាជាតិមាតុភូមិខ្លាំងណាស់អ៊ីចឹង ធ្វើអីបានឱ្យសង្គមជាតិខ្លះនៅ បេីច្បាស់ជាស្នេហាជាតិម្ល៉ឹងៗ រឿងភ្នំតាម៉ៅម៉ិចក៏មិនឃេីញចេញមុខមកនិយាយអ៊ីចឹង ឆ្ងល់?»។
លើសពីនោះ បវរកញ្ញារូបនេះក៏បានបន្ថែមតាមរយៈការបញ្ចេញមតិតបជាមួយអ្នកគាំទ្ររបស់ខ្លួនថា ៖ «អារឿងប្រទេសងាប់រស់បាត់អស់ តែអារឿងមិនគួរនិយាយនាំគ្នាចេញមកហើយ» , «អត់មាត់បានដៃដល់ហេីយ»៕