(វីដេអូ) ករុណា ពេជ្រ ចេញមុខបកស្រាយរឿងគេរិះគន់ ឆន សុវណ្ណារាជ ពាក់ព័ន្ធទង្វើមួយលើ សុភ័ក្រ កុសុម៉ា
ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកនូវវីដេអូខ្លីមួយបង្ហាញពីសកម្មភាពអ្នកសិល្បៈជាច្រើនគូបានឡើងរាំជាគូៗ ហើយក្នុងនោះមហាជនចាប់អារម្មណ៍ឃើញ ឆន សុវណ្ណារាជ បានចាប់គូរាំជាមួយ សុភ័ក្រ កុសុម៉ា ដោយមានកាយវិការមិនសូវសមរម្យបណ្ដាលឱ្យផ្ទុះការរិះគន់ព្រោងព្រាតពីមហាជន។
ខណៈវីដេអូនោះត្រូវបានចែករំលែកតៗគ្នាដោយមានមតិរិះគន់ទៅលើទង្វើ ឆន សុវណ្ណារាជ ថាមិនឱ្យតម្លៃស្រ្តីនោះ ស្រាប់តែតារាចម្រៀង ករុណា ពេជ្រ ដែលជាអ្នកថត និង បង្ហោះវីដេអូនោះ បានចេញមកបកស្រាយជំនួសសាមីខ្លួនថា ៖ «បងប្អូនជាទីស្រឡាញ់.. ..រាជ គាត់លេងញ៉ោះជាមួយ កុសុម៉ា ទេ គ្មានបំណងអ្វីលើសពីនេះទេ ព្រោះសុទ្ធតែអ្នករាប់អានគ្នា ស្និទ្ធស្នាល បំផុត»។
លើសពីនេះ ករុណា ពេជ្រ ក៏បានលើកឡើងថា ពេលដែលលោកថតវីដេអូនោះក៏មិនបានចាប់អារម្មណ៍ថា ឆន សុវណ្ណារាជ លេងសើចជាមួយ សុភ័ក្រ កុសុម៉ា បែបនោះដែរ។ ករុណា ពេជ្រ រៀបរាប់បន្ថែមថា ៖ «និយាយមែន សូម្បីតែខ្ញុំអ្នកថតក៏មិនបានឃើញ មិនបានចាប់ភ្លឹក ពេលរាជ គាត់លេងជាមួយ កុសុម៉ា ទេ ហើយផុស ពេញអស់ fb story និង TikTok រាប់ម៉ោង បានចូល TikTok ឃើញបងប្អូន ខមមិន បានដឹង … ខ្ញុំថតហ្នឹង មើលតែរូប បងជាតិ រូបកញ្ញា និង រូបបងឡែន 3 គូខាងមុខហ្នឹងមែន…សុំទោស រាជ… សុំទោស បងប្អូនគ្រប់គ្នា…»៕