ធ្លាប់គេរិះគន់លើសម្រស់! លើកនេះ Dilraba ដាក់ឡើងភ្លឺភ្នែក ធម្មជាតិគ្រប់ជ្រុង
តារាសម្ដែងស្រីចិនល្បីឈ្មោះ Dilraba Dilmurat បានលេចមុខថតក្នុងទស្សនាវដ្តី Mini Barzaar នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ នេះ ដោយបង្ហាញចេញមកស្អាតបែបធម្មជាតិគ្រប់ជ្រុង ទប់ភ្នែកមិនជាប់។
ជាងនេះទៅទៀត ជាងរូបថតដែលបានថតឱ្យតារាស្រីរូបនេះ បានបង្ហោះរូបថតដើមមួយចំនួននៅលើបណ្តាញសង្គម Weibo បង្ហាញពីភាពស្រស់ស្អាតពិតៗ ព្រោះថាការថតរូបលើកនេះ មិនតម្រូវឱ្យមានការផាត់មុខ និង បន្ថែមពីលើសម្រស់ធម្មជាតិលើសពេកនោះទេ។
យ៉ាងណាមិញ ជាលទ្ធផលគឺធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើលលើសពីការរំពឹងទុក មើលទៅគ្រប់ជ្រុងនៃសម្រស់របស់ Dilraba ទាំងចិញ្ចើម ចង្កា មាត់ ភ្នែក គឺមានភាពទាក់ទាញស្អាតខ្លាំង។
ធ្វើឱ្យគ្រប់គ្នាដែលបានឃើញស្ទើរតែរលាយបេះដូង មិនស្មានថានាងចាយសម្រស់ខ្លាំងយ៉ាងនេះសោះ ដោយសារកន្លងមកតារាស្រីរូបនេះធ្លាប់រងការរិះគន់មិនតិចនោះទេ លើសម្រស់របស់នាងថាស្អាតដោយសារប្រើប្រាស់កម្មវិធី Photoshop និង ផាត់មុខ ជាដើម៕