Taew បង្ហាញខ្លួនក្នុងកម្មវិធីនៅកូរ៉េខាងត្បូងលើកដំបូង ធ្វើឱ្យមហាជនច្រណែនព្រាត
Taew Natapohn ជាតារាស្រីលើកដំបូងហើយ ដែលបានទៅចូលរួមកម្មវិធីជំនួបតារា WWD KOREA ART GALA DIAMOND IN THE NIGHT នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។
វាពិតជារឿងមួយដ៏គួរឱ្យរំភើបណាស់សម្រាប់តារាស្រីថៃរូបនេះ ព្រោះនាងមិនត្រឹមតែទទួលបានការអញ្ជើញជាតារាកត្តិយសចូលរួមកម្មវិធីនោះទេ តែបើងាកទៅមើលទិដ្ឋភាពនៅក្នុងកម្មវិធីវិញក៏មិនធម្មតាដែរ មានតារាប្រុសស្រីល្បីៗប្រចាំប្រទេសកូរ៉េជាច្រើនដែលមានវត្តមាននៅទីនោះរួមគ្នា។
មួយវិញទៀត អ្វីដែលធ្វើឱ្យមហាជន និង មិត្តៗលួចច្រណែនតារាស្រី Taew Natapohn បំផុតនោះ នាងមិនត្រឹមតែបានចូលរួមកម្មវិធីល្បីទេ តែថែមទាំងបានថតជាមួយអាដលល្បីៗប្រចាំប្រទេសកូរ៉េ តួយ៉ាងដូចជា តារាស្រី Eugene ថែមទៀតផង៕