ផ្ទុះការសរសើរ Sririta និង ស្វាមី ក្រោយបង្រៀនកូនប្រុសឱ្យធ្វើរឿងនេះតាំងពីតូច
បើនិយាយពីជីវិតក្រៅឆាករបស់តារាស្រី Sririta ជឿជាក់ថាមានមនុស្សមិនតិចទេដែលលួចច្រណែននឹងបុណ្យវាសនារបស់នាង ព្រោះតែកើតមកមានទាំងព្រមទាំងរូបសម្បត្តិ កេរ្តិ៍ឈ្មោះ សមត្ថភាព ជាពិសេសថែមទាំងមានស្វាមីជាសេដ្ឋីប្រចាំប្រទេសថៃ ដែលស្រឡាញ់ថ្នាក់ថ្នមខ្លាំង។
ថ្មីៗនេះ ផ្ទុះការកោតសរសើរ Sririta និង ស្វាមីព្រាតពេញគណនី IG ក្រោយតារាស្រីរូបនេះ និង ស្វាមីបានបង្រៀនកូនប្រុសឱ្យចេះចែកទានតាំងពីក្មេង ទាំងដែលកូនប្រុសរបស់នាងដែលមានឈ្មោះថា Gavin ទើបជិត ២ ឆ្នាំប៉ុណ្ណោះ។
បន្ថែមពីនេះ Sririta ក៏បានបង្ហោះសារថា ៖ «ថ្ងៃនេះពួកយើងមកចែករបស់លេង និង មូលនិធិការសិក្សា មកឱ្យប្អូនៗសិស្សសាលាចាស៎! សូមអនុមោទនាបុណ្យដល់សប្បុរសធម៌គ្រប់រូប ដែលចូលរួមបរិច្ចាគមកកាន់មូលនិធិ Gavin Foundation ពួកយើងបាននាំរបស់ដែលចេញពីទឹកចិត្តបងប្អូនមកចែកឱ្យប្អូនៗហើយ សូមឱ្យគ្រប់គ្នាមានក្តីសុខ ហើយក៏សូមអរគុណដល់បងៗដែលផ្ញើរបស់លេងមកឱ្យអូន Gavin វាយតម្លៃ»៕