Yoon រងសម្ពាធផ្លូវចិត្តខ្លាំង ពេលនេះត្រូវគេឱ្យសម្រាកការងាររក្សាផ្លូវចិត្ត ក្រោយ ម៉ែលីណា លូកលាន់បំពានក្នុង Live
បន្ទាប់ពីម៉ែ Leena បានលេងសើចដោយបានយកដៃចាប់បោចសក់ក្បាល និង ព្យាយាមទាញអាវ ឱនក្បាលថើបក្លៀកតារាប្រុស Yoon ក្នុងការឡាយ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ខណៈនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក, Tik Tok និង Twitter ជាច្រើន បានសម្ដែងការមិនពេញចិត្តចំពោះសកម្មភាពលេងសើចជ្រុលពីសំណាក់ Net Idol ល្បីឈ្មោះក្នុងប្រទេសថៃ លោកស្រី Leena Jang យ៉ាងខ្លាំង។
ជាមួយនឹងការលេងសើចនេះបាននាំឱ្យមហាជនអ្នកគាំទ្រយល់ថាជាទង្វើដែលមិនស័ក្តិសម ជាការមើលងាយមិនផ្តល់កិត្តិយសចំពោះអ្នកដទៃ។ ជាពិសេសហាក់បង្ហាញធ្វើទង្វើអាសអាភាសប៉ះពាល់ដល់ការបៀនបៀនផ្លូវភេទថែមទៀតផង។
ដោយឡែក ងាកមើលក្រុមហ៊ុន Y.entertainment ដែលជាអ្នកគ្រប់គ្រងតារាប្រុស Yoon ក៏បានចេញសារលខិតសំការអភ័យទោសជាសាធារណៈដែលតារាក្នុងផលិតកម្មរបស់ខ្លួនបានបង្កឱ្យមានភាពមិនសមប្រកបលើបណ្ដាញសង្គមដោយសារតែការលេងសើច។ ខណៈនេះខាងផលិតកម្មបានឱ្យតារាប្រុស Yoon ផ្អាកការងារមួយរយៈដើម្បីរក្សាផ្លូវចិត្តឱ្យល្អឡើងវិញ។
ក្រឡេកមកមើលអ្នកគាំទ្រឯណេះវិញ បន្ទាប់កើតរឿងមិនគប្បីទៅកាន់អ្នកកំលោះ Yoon មក មិនថាអ្នកគាំទ្រក្នុង និង ក្រៅស្រុក បានស្នើ និង ទទូចសុំឱ្យម៉ែ Leena ចេញមកធ្វើការសុំអភ័យទោសចំពោះ តារាសម្ដែងប្រុស Yoon ជាសាធារណៈ ដោយហេតុថាកាលេងសើចនេះបានបង្កឱ្យជះផល់ប៉ះពាល់ដល់អារម្មណ៍តារាប្រុស Yoon ដល់ថ្នាក់លោកផ្អាកពីការងារមួយរយៈ៕