ភរិយា ស៊ុក សុភា គក់ទ្រូងរកពុ-ទ្ធោ ក្រោយឮការបកស្រាយរបស់ Miss Grand មណ្ឌលគីរី រឿងឈុតគោព្រៃ
មហាជននិយមតាមដានវិស័យបវរកញ្ញា ជាពិសេសកម្មវិធី Miss Grand Cambodia ច្បាស់ជាបានជ្រាបមកហើយ ដែលក្នុងឆ្នាំ ២០២២ ម្ចាស់មកុដ គឺបានទៅលើកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី ដែលជាបវរកញ្ញាតំណាងឱ្យខេត្តព្រះសីហនុ។
បន្ទាប់ពីការស្វែររកម្ចាស់មកុដបានបញ្ចប់ទៅយ៉ាងរលូនហើយ ស្រាប់តែថ្មីៗនេះកម្មវិធី Miss Grand Cambodia 2022 ក៏ត្រូវបានផ្ទុះការវែកញែកសារជាថ្មី ក្រោយស្ថាប័ន Miss Grand Cambodia បានបង្ហាញឈុតតំណាងជាតិទៅប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ី គឺជាឈុត «កាហ្វេសែនមនោរម្យភូមភាគឥសាន» ហៅឈុត គោព្រៃ។
ភ្លាមៗនោះ ក្រោយពីមានការបញ្ចេញមតិវែកញែក ទាំងវិជ្ជមាន និង អវិជ្ជមាន កញ្ញា ចៅ សុខុម លីមី ដែលជាបេក្ខភាព Miss Grand មណ្ឌលគីរី ២០២២ ដែលជាម្ចាស់ឈុត និង បានគ្រងឈុតនេះក្នុងថ្ងៃប្រកួតកន្លងមក ក៏បានចេញមុខប្រតិកម្ម និង សំណូមពរឱ្យ «មហាជនបើកចិត្តឱ្យទូលាយ» ផងដែរ។
ក្រោយការបង្ហោះវីដេអូរបស់កញ្ញា ចៅ សុខុម លីមី Miss Grand មណ្ឌលគីរី ២០២២ គេក៏បានឃើញ អ្នកនាង Sarina Lucky Luy ដែលជាភរិយារបសតារាសម្តែង គឺលោក ស៊ុក សុភា បានចូលទៅបញ្ចេញមតិយោបល់កែតម្រូវ និង មិនពេញចិត្ត នូវការឆ្លើយតបរបស់ Miss Grand មណ្ឌលគីរី ថា៖ «បើសិនជាប្អូនចង់ពន្យល់ អាចពន្យល់ដោយភាពថ្លៃថ្នូរ និង ស័ក្តិសមជាបវរកញ្ញាតំណាងឱ្យជាតិ តែសម្ដីនេះ កាយវិការនេះ បើអ្នកឱ្យពិន្ទុបានឃើញ មិនដឹងថាគេគិតបែបណា? មានអារម្មណ៍បែបណា? សំខាន់ការស្លៀកពាក់នៅពេលនេះទៀត ហ៊ឺមមម ពុទ្ធោ!!!»។
យ៉ាងណាមិញ កញ្ញា ចៅ សុខុម លីមី Miss Grand មណ្ឌលគីរី ២០២២ ក៏មិនបានឆ្លើយតបបកស្រាយអ្វីច្រើននោះទេ កញ្ញាបានត្រឹមឆ្លើយតបពាក្យថា «ចា អរគុណបង» តែប៉ុណ្ណោះ៕
សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖