ទីបំផុត Yoon ចេញមុខបកស្រាយហើយ ក្រោយពីកើតរឿងជាមួយម៉ែ លីណា ក្នុងការ Live
កាលពីពេលថ្មីៗនេះ Net Idol ដ៏ល្បី Leena Jang ដែលមហាជនទូទៅតែងហៅថា ម៉ែ លីណា ត្រូវបានទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក Tik Tiok និង Twitter បន្ទាប់ពីម៉ែ លីណា បានលេងសើចជ្រុលចំពោះតារាប្រុស Yoon Phusanu ក្នុងការ Live ។
ក្រោយពីមានរឿង គេឃើញមហាជនជាច្រើនបានឱ្យ អ្នកម៉ែលីណា ចេញមុខសុំការអភ័យទោសតារាប្រុស Yoon តែ Net Idol រូបនេះបែរជាបដិសេធ ដោយយល់ថាទង្វើដែលលោកស្រីធ្វើគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ងាកទៅមើលតារាប្រុស Yoon ក្រោយពេលមានរឿងលោកក៏បានផ្អាកការងារមួយរយៈដើម្បីធ្វើចិត្ត។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាប្រុស Yoon ក៏បានផ្តល់បទសម្ភាសនៅមុខអ្នកសែតជុំវិញរឿងដែលកើតឡើងជាមួយ អ្នកម៉ែ លីណា ថា ៖ «សម្រាប់រឿងនៅថ្ងៃនោះ លោកពិតមានការភ្ញាក់ផ្អើលណាស់ ព្រោះវាកើតឡើងរហ័សពេក។ ចំពោះលោកមិនមានអ្វីដែលក្នក់ចិត្តជាមួយ អ្នកម៉ែ លីណា ឡើយ ព្រោះថានោះគឺគ្រាន់ជាការសម្ដែង ហើយអ្នកម៉ែ លីណា ក៏បាននិយាយប្រាប់ដូចគ្នា។ ដ្បិតការលែងសើចរបស់ម៉ែ លីណា ចំពោះលោកមានការជ្រុលបន្តិចក៏លោកមិនខឹងអ្វីដែរ។ លោកពិតជាអរគុណចំពោះមហាជនដែលតែងបារម្ភពីចិត្តរបស់លោក តែពេលនេះលោកបញ្ជាក់ថា បានប្រសើរវិញហើយ»៕