ដល់-ក! មានគេទម្លាយថា Li Yifeng ចូលចិត្តធ្វើរឿងចម្លែកៗមួយនេះ ពេលទៅប្រើសេវាកម្មបន្ធូរអារម្មណ៍
កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតជាធ្វើឱ្យកក្រើកសិល្បៈចិនម្តងទៀតហើយ ក្រោយតារាសម្តែងប្រុសល្បីលោក Li Yifeng អាយុ ៣៥ ឆ្នាំ ត្រូវបានគេចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការប្រើប្រាស់សេវាកម្មពេស្យាចារខុសច្បាប់ជាច្រើនដង ដែលធ្វើឱ្យប្រជាប្រិយភាពរបស់លោក ធ្លាក់ខ្ពៀកត្រឹមមួយរំពេច។
យ៉ាងណាមិញ មកទល់ពេលនេះ តារាប្រុសរូបនេះ ក៏ត្រូវបានប៉ូលិសក្រុងប៉េកាំង បញ្ជាក់ពីការឃាត់ខ្លួនជាផ្លូវការហើយ ហើយលើសពីនេះទៅទៀត បើតាមព័ត៌មានឱ្យដឹង ក៏ថែមទាំងបានសារភាពហើយាថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតប្រាកដមែន។
ក្រោយពីនោះមិនបានប៉ុន្មាន រូបភាពរបស់លោក ក៏ដូចជារឿងរ៉ាវរបស់លោកទាក់ទងនឹងការប្រើប្រាស់សេវាកម្មនេះ ត្រូវបានគេចែកចាយយ៉ាងពាសពេញបណ្ដាញសង្គមនានាជាច្រើន។ លើសពីនេះទៅទៀត មាននារីធ្លាប់បម្រើផ្លូវភេទឱ្យលោកជាច្រើនបានចេញមុខមកទម្លាយពីលោកបែបនេះថា នៅពេលដែលប្រព្រឹត្តសកម្មភាពទាំងនេះ គឺ Li Yifeng មិនដែលដោះវ៉ែនតាខ្មៅរបស់ខ្លួនចេញឡើយ បើទោះជាពួកនាងៗដឹងថាលោកគឺជាអ្នកណាក៏ដោយ។ លោកព្រមដោះវ៉ែនតា លុះត្រាណាតែដឹងថា ស្រីដែលបម្រើផ្លូវភេទទាំងនោះ មិនធ្លាប់ពាក់ព័ន្ធជាមួយវិស័យសិល្បៈប៉ុណ្ណោះ។
យ៉ាងណាមិញ ក្រោយពីត្រូវបានប៉ូលិសឃាត់ខ្លួន Li Yifeng នៅមិនទាន់ត្រូវបានដំណើរការក្តីជាផ្លូវការនៅឡើយទេ ចំណែកមហាជនមានតែរង់ចាំមើលយ៉ាងអន្ទះសារតែប៉ុណ្ណោះ៕