តម្លៃឈុតគ្រឿងអលង្ការ Rose ពាក់ចូលកម្មវិធីនៅជប៉ុន បើប៉ះអ្នកល្មមៗ ចាយបានមួយជីវិត
កាលពីរាត្រីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ Rose សមាជិកក្រុម BLACKPINK បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលនាងបានបង្ហាញខ្លួនចូលរួមក្នុងកម្មវិធី Tiffany Botanica Blue Book ឆ្នាំ ២០២២ នៅឯប្រទេសជប៉ុន។
ដោយនៅរាត្រីនោះ Rosé បានបង្ហាញខ្លួនយ៉ាងស្រទន់មានមន្តស្នេហ៍ក្នុងឈុតពណ៌ស វាលស្មា មានម៉ូដវែងអូសដី ព្រមជាមួយនឹងស្បែកជើងកែងពណ៌ខ្មៅ រំលេចជើងសវែងស្រឡូនទាំងគូ ស័ក្តិសមឥតខ្ចោះរកកន្លែងទាស់គ្មាន។
បន្ថែមពីនេះ គេបានរកឃើញថាទាំងឈុត និង គ្រឿងអលង្ការដែល Rose ពាក់នារាត្រីកម្មវិធីនោះគឺមានតម្លៃថ្លៃមិនធម្មតានោះទេ ដោយ ៖
– ខ្សែកមាស Schlumberger flowers & leaves ដាំពេជ្រ ១៨ ការ៉ាត់ មានតម្លៃ ២ លាន ១ សែនដុល្លារ
– កងដៃមាស Schlumberger ដាំពេជ្រជុំវិញ ៤០ ការ៉ាត់ មានតម្លៃស ២១០ ០០០ ដុល្លារ
– ស្បែកជើង Saint Laurent betty pump តម្លៃ ៨៤៥ ដុល្លារ
– និង រូបរបស់យីហោ Vivienne Westwood ដែលត្រៀមចេញលក់នាចុងឆ្នាំ ២០២២ (តម្លៃគឺមិនទាន់មានជាផ្លូវការនៅឡើយទេ)
សរុបត្រួសប្រមាណជាង ២ ៣១០ ៨៤៥ ដុល្លារ៕