មិនសូវចេញមុខក្នុងសិល្បៈ តែ Alex កំពុងសំងំសាងក្តីសុខឱ្យជីវិត
បើនិយាយពីតារាប្រុស Alexander Rendell មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាតារាកូនកាត់ថៃ-អង់គ្លេសរូបនេះ គឺមិនត្រឹមតែមានរូបសម្បត្តិសមប្រកបទេ ប៉ុន្តែលោកក៏ជាតារាប្រុសដែលមានសមត្ថភាព មានការស្រឡាញ់ពីមហាជនច្រើន ហើយលោកក៏ជាសកម្មជនការពារធម្មជាតិមួយរូបផងដែរ។
នាមួយរយៈក្រោយនេះ គេហាក់សង្កេតឃើញថាលោក Alex ហាក់ពុំសូវរវីរវល់ជាមួយសិល្បៈ ឬគិតចង់ថតរឿងថ្មីនៅឡើយទេ ដោយលោកហាក់កំពុងតែខិតខំផ្តោតលើមុខជំនួញ និងការផ្តល់ក្តីសុខឱ្យជីវិត។
ថ្មីៗនេះ គេបានរកឃើញទៀតថា Alex កំពុងមានក្តីសុខនឹងការប្រើជីវិតរបស់ឯកជនរបស់ខ្លួនជាខ្លាំង ជាពិសេសពេលនេះលោកបានដើរកម្សាន្តទៅលេងក្រៅប្រទេសជាញឹកញាប់ ហើយបន្ថែមពីនេះពេលនេះ Alex គឺកំពុងស្ថិតនៅទីក្រុង Venice ប្រទេសអ៊ីតាលី ដោយលោកបានបង្ហោះសារថា៖ «ការចងចាំដែលខ្ញុំមិនអាចបំភ្លេចបាន : Venice»៕