ទីបំផុត! Krating ចេញមុខបកស្រាយហើយ ជុំវិញរឿងមានឈ្មោះពាក់ព័ន្ធករណីឆបោកគេជាមួយ Pinky
រឿងរ៉ាវ Krating Khunnarong ដែលត្រូវបានផេកមួយទម្លាយថា មានឈ្មោះក្នុងតារាឆបោកលុយប្រជាជនតាមរយៈការលេងភាគហ៊ុន Forex 3D ពេលនេះកំពុងតែក្តៅរងំ រហូតធ្វើឱ្យមហាជន និង អ្នកសិល្បៈភ្ញាក់ផ្អើលនឹកស្មានមិនដល់នោះទេ តែទោះជាយ៉ាងណា នៅមិនទាន់ច្បាស់ការ ១០០% នោះទេ ព្រោះខាងសាមីខ្លួននៅពុំទាន់ចេញមុខបកស្រាយ។
ដោយឡែក នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ តារាប្រុសរូបនេះបានចេញមុខបកស្រាយការពិតហើយនៅក្នុងកម្មវិធីមួយឈ្មោះ ហូនក្រៈសេ ដោយតារាប្រុសរូបនេះ បានបញ្ជាក់ការពិតថា លោកពិតជាបានពាក់ព័ន្ធនៅក្នុងក្តីមួយនេះពិតប្រាកមែន តែមិនបាននាំអ្នកណាមកខូចខាតជាមួយឡើយ ព្រោះលោកក៏ជាជនរងគ្រោះក្នុងរឿងក្តីនេះដូចគ្នា តែមិនប្តឹងផ្តល់ដោយសារតែគិតថាខ្លួនឯងចាញ់បោកលុយតិចតួច។
មួយវិញទៀត Krating ក៏បានបន្តថា ប្រសិនលោកដឹងថា លេងហើយត្រូវបានគេបោក លោកក៏មិនលេងដែរ ដោយគិតថាដូចធានាគារដែលយើងដាក់លុយហើយអាចបានការប្រាក់ ព្រោះដំបូងៗលោកពិតជាបានលុយមកពិតប្រាកដមែន តែចុងក្រោយមិនដែលបានឡើយ។
យ៉ាងណាមិញ តារាប្រុសរូបនេះលោកក៏នឹងត្រៀមយកភស្តុតាង និង ត្រៀមឱ្យភ្នាក់ងារពិសេស DSI ឆែកប្រព័ន្ធប្រត្តិបត្តការវេរលុយរបស់លោកផងដែរ ប្រសិនបើលោកពិតជាខុស មានអ្នកប្តឹងផ្តល់ទាមទារសំណង លោកនឹងផ្តល់ជូនទាំងអស់៕