ក្ដៅៗ! ទ្រាំលែងបាន Jackson Wang ចេញមកពន្លះផាំងៗ ក្រោយគេចោទពាក់ព័ន្ធរឿងអាស្រូវជាមួយ Li Yifeng
ថ្មីៗនេះ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយតារាប្រុស Li Yifeng បានក្លាយជាតារាចិនម្នាក់ទៀតហើយ ដែលកំពុងផ្ទុះរឿងអាស្រូវធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងរឿងការប្រើប្រាស់សេវាកម្មពេស្យាចារជាច្រើនដងដោយខុសច្បាប់។
ក្នុងនោះ តារាប្រុសរូបនេះ ក៏សារភាពហើយថា ខ្លួនពិតជាបានប្រព្រឹត្តអំពើបែបនេះពិតមែន ហើយរូបលោកក៏ត្រូវខាងប៉ូលិសក្រុងប៉េកាំងឃាត់ខ្លួនទៅហើយផងដែរ រង់ចាំការស៊ើបអង្កេតកាត់ទោសជាបន្តទៀត។
យ៉ាងណាមិញ នៅក្នុងរឿងអាស្រូវមួយនេះ តារាប្រុស Jackson Wang ក៏ត្រូវបានគេទាញមកពាក់ព័ន្ធផងដែរ ដោយមានស្រ្តីម្នាក់បានទម្លាយថា មានតារាៗច្រើនរូបណាស់ ដែលបានប្រព្រឹត្តដូចជា Li Yifeng បែបនេះ ដែលនាងបានទម្លាយជាតួអក្សរផ្តើមរបស់ត្រកូលពួកគេ ហើយក្នុងនោះគឺមានអក្សរ W ទើបគេសង្ស័យថាជា Jackson Wang នេះឯង។
យ៉ាងណាមិញ ការសង្ស័យមួយនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនបារម្ភតក់ក្រហល់នៅមិនសុខឡើយ ព្រោះខ្លាចតារាសំណព្វចិត្តមានការពាក់ព័ន្ធកាន់តែធ្ងន់ធ្ងរជាមួយរឿងនេះ។ យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ តារាប្រុស Jackson Wang ក៏បានចេញមុខមកបកស្រាយ ឱ្យមហាជនអ្នកគាំទ្រអស់បារម្ភហើយ។
ក្នុងនោះ ប្រុសស្អាត Jackson បានទម្លាយនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនដូច្នេះថា «ថ្ងៃណាមួយ អ្នកប្រាកដជាដឹងថា ខ្ញុំធ្វើរាល់ថ្ងៃនេះ ដើម្បីសិល្បៈ ដើម្បីមនុស្សរបស់ខ្ញុំ ដើម្បីប្រវត្តិសាស្រ្ត ខ្ញុំមិនមានពេលទៅធ្វើអ្វីផ្សេងនោះទេ។ នេះហើយ ខ្ញុំមានតែប៉ុណ្ណេះប៉ុណ្ណោះ»។ លោកបានបន្តទៀតថា «ផ្តោត អ្វីផ្សេងគឺគ្រាន់តែជាសំឡេង ត្រូវខិតខំប្រឹងប្រែងធ្វើការ។ មនុស្សខុសគ្នា មានការសង្កេតការយល់ឃើញផ្សេងគ្នា ពួកគេចង់ឃើញនូវអ្វីដែលពួកគេចង់ឃើញប៉ុណ្ណោះ។ វាពិតជាល្អមើលណាស់»។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ក៏បាននាំគ្នាចូលទៅលើកទឹកចិត្តលោកផងដែរ ហើយក៏អរគុណលោកដូចគ្ នាដែលចេញមុខមកបកស្រាយឱ្យអស់ក្ដីបារម្ភបែបនេះ៕