ប្រពៃណាស់! ឆន ស្រីនេត រំភើបចិត្តពេលបាននាំថវិកាពីសប្បុរសធម៌ ជូនដល់បងប្អូនខ្មែរក្រោមខ្វះខាត
ដូចមហាជនបានជ្រាបមកហើយ ក្រោយចាកចេញពីស្រុកកំណើតដើម្បីបំពេញក្តីស្រមៃ និង ការងារសិល្បៈ Miss Universe Cambodia 2021 លំដាប់រងទី ១ កញ្ញា ឆន ស្រីនេត ក៏បានធ្វើដំណើរទៅលេងក្រុមគ្រួសារ បងប្អូនសាច់ញាតិនៅឯមកពីខេត្តត្រពាំង កម្ពុជាខ្មែរក្រោមកាលពីពេលថ្មីៗនេះដែរ។
ក្រោយទៅដល់ស្រុកកំណើត កញ្ញា ឆន ស្រីនេត ក៏បានបង្ហាញទិដ្ឋភាពជួបជុំក្រុមគ្រួសារយ៉ាងក្តីនឹករឭក ដោយក្នុងនោះបវរកញ្ញារូបនេះក៏បានចំណាយពេលវេលាទៅសួរសុខទុក្ខបងប្អូនសាច់ញាតិ ដែលបែកគ្នារយៈពេលធំថែមទៀតផង។
លើសពីនោះ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ កញ្ញា ឆន ស្រីនេត ក៏បានយកថវិកាដែលមានការជួយឧបត្ថម្ភពីសប្បុរធម៌ជាច្រើន ជួយដល់បងប្អូនខ្មែរក្រោមដែលខ្វះខាតផងដែរ។
កញ្ញា ឆន ស្រីនេត បានបង្ហោះរូបភាពជាច្រើនសន្លឹក និង អមសារមួយថា ៖ «ពួកគាត់បានទទួលបានហើយ មើលតែស្នាមញញឹមពួកគាត់ខ្ញុំមានក្តីសុខណាស់! នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយសូមថ្លែងអំណរអគុណយ៉ាងក្រៃលែងទៅដល់បងប្អូនទាំងអស់ ដែលចូលរួមថវិកាជាមួយនាងខ្ញុំ ដើម្បីជួយដល់បង្អូនខ្មែរក្រោមដែលកំពុងខ្វះខាតអាហាស្បៀង។ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នា! ជូនពរបងប្អូនទាំងអស់ និង ក្រុមគ្រួសារមានសុខភាពល្អ សំណាងល្អ រកស៊ីមានបានទាំងអស់គ្នា»៕