ជាតារាល្បីជួរមុខ តែ Louis Scott និង ភរិយា ធ្វើពិធីឡើងផ្ទះស្ងាត់ៗ យ៉ាងសាមញ្ញ
តារាប្រុស Louis Scott និង តារាស្រី Noon Ramida ថាគូស្វាមីភរិយាមួយគូដែលមហាជនស្រឡាញ់ចូលចិត្ត ជារឿយៗពួកគេតែងតែបង្ហាញពីភាពផ្អែមល្អែមគ្នាលើបណ្ដាញសង្គមផងដែរ។ ចាប់តាំងពីកាន់ដៃគ្នាសាងគ្រួសារមក តារាស្រីប្រុសមួយគូនេះពិតជាខិតខំធ្វើការងារ សន្សំទ្រព្យខ្លាំងណាស់ហាក់មិនឱ្យទំនេរដៃឡើយ រហូតមានទ្រព្យច្រើន និង បានសង់ផ្ទះយ៉ាងធំដូចវិមានរស់នៅយ៉ាងមានក្ដីសុខ។
កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុស Louis Scott និង តារាស្រី Noon Ramida បានរៀបចំពិធីឡើងផ្ទះយ៉ាងសាមញ្ញ ដោយបាននិមន្តព្រះសង្ឃមកសូត្រមន្តបង្កក់សិរីធម្មតាៗ និង មានការចូលរួមពីញាតិមិត្តបន្តិចបន្ទួចប៉ុណ្ណោះ។
ដ្បិតកម្មវិធីតូច តែហាក់ពោរពេញដោយក្ដីសុខជាខ្លាំង។ ទន្ទឹមនឹងឃើញរូបភាព នៃការធ្វើពិធីឡើងផ្ទះនេះ បាននាំឱ្យមហាជនជាច្រើន បានចូលទៅបញ្ចេញមតិអបអរសាទរទៅកាន់តារាស្រីប្រុសគូនេះគ្រប់គ្នា ដោយឃើញថា តារាសម្ដែងប្រុស Louis Scott និង តារាស្រី Noon Ramida ជាគ្រួសារតារាមួយគូដែលតស៊ូខ្លាំងរហូតនាំឱ្យជីវិតមានអ្វីៗស្ទើរគ្រប់យ៉ាង៕