កំពុងផ្ទុះក្ដៅៗ! រូបថតស្និទ្ធស្នាល V និង Jennie ត្រូវគេសង្ស័យអ្នកទាំងពីរណាត់ជួបគ្នា
អ្នកគាំទ្រ K-Pop បានផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត នៅពេលដែលបានឃើញរូបថតស្និទ្ធស្នាលរបស់តារាល្បី K-Pop គឺ V សមាជិក BTS និង Jennie សមាជិក BLACKPINK បង្ហោះនៅលើអ៊ីនធឺណេត ដោយអ្នកប្រើប្រាស់ទាំង Twitter និង Telegram ដែលគេស្គាល់ថា Gurumi Haribo។
គួរបញ្ជាក់ផងដែរថា គណនីនេះពីមុនត្រូវបានផ្អាកម្តងរួចមកហើយ បន្ទាប់ពីបានទម្លាយរូបថតដែលថា V និង Jennie ណាត់ជួបគ្នា មានទាំងរូបថតពីក្រោយ នៅពេលតារាប្រុស V កំពុងធ្វើម៉ូដសក់ និង រូបថត Selfie មួយជំហរខ្លួនទាំងពីរនាក់ នៅក្នុងផ្ទះល្វែងមួយរបស់ V ទៀតផង។
ដំបូងឡើយអ្នកគាំទ្រគិតថា គណនី Gurumi Haribo គឺជាអ្នកលួចថតផ្តិតយករូបរបស់តារា K-Pop ទាំងពីរ។ មិនយូរប៉ុន្មាន គណនី Twitter នេះត្រូវបានបិទដោយមិនដឹងមូលហេតុ។
ទោះជាយ៉ាងណា ថ្មីៗនេះនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ ក៏បានឃើញមានគណនីមួយបានទម្លាយរូបថតមួយចំនួនរបស់ V និង Jennie ឡើងទៀត។ ខណៈដែលអ្នកទាំងពីរកំពុងធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជននៅកោះ Jeju។
យ៉ាងណាមិញ បើទោះជារូបថតតារាទាំងពីរត្រូវបានបែកធ្លាយ ក៏អ្នកគាំទ្ររបស់ពួកគេមិនឯកភាពដែរថា គណនីនេះមិនគួរទម្លាយរូបថតបែបនេះទេ ឬអាចជារូបភាពកាត់តអ្វីជាដើម។ មួយទៀត ប្រសិនបើជាការពិតមែន គិតថានេះជារឿងឯកជនផ្ទាល់របស់អ្នកទាំងពីរទេ។ ហើយក៏គ្មានការបញ្ជាក់ច្បាស់លាស់ណាមួយពីសាមីខ្លួនទាំងពីរនោះដែរ៕