ធ្លាប់ជាក្មេង ដែលត្រូវមិត្តភក្តិមាក់.ងាយរូបរាង តែ Maeya អត់ធ្មត់ជម្នះធ្វើឱ្យខ្លួនជោគជ័យខ្លាំង
ប្រិយមិត្ត ដែលនិយមតាមដានសិល្បៈកម្សាន្តរបស់ថៃខ្លះ ប្រាកដជាបានស្គាល់មកហើយពីនាង Maeya Sunsun ថ្វីដ្បិតតែនាងមានមុខមាត់ហាក់ប្លែក តែ Maeya Sunsun តែងតែយកបានបេះដូងមហាជនជាច្រើន តាមរយៈការសម្តែងបែបកំប្លុកកំប្លែងរបស់នាង និង ការបង្ហាញទេពកោសល្យផ្សេងៗរបស់នាងនៅលើឆាកតន្រ្តី។
ដោយឡែក អ្វីដែលសំខាន់ មហាជនប្រាកដជាមិនទាន់បានជ្រាប់ទេថា ទម្រាំ Maeya Sunsun ឈានជើងក្លាយជាតារាកំប្លែង ក្លាយជាម្ចាស់ពាន់រង្វាន់បវកញ្ញាដែលព្យាយាមចង់ក្លាយជានារីដែលស្រស់ស្អាត នៅលើឆាកការប្រកួត Miss World Thailand 2014 នោះ តាមពិត Maeya Sunsun ធ្លាប់ត្រូវរងការមើលងាយជាច្រើនលើកជាច្រើនសារពីមនុស្សជុំវិញខ្លួន។ ពិសេស មិត្តភក្តិក្នុងថ្នាក់របស់នាងតែម្តង តែងតែបង្អាប់បន្ទោសទៅលើរូបរាងមុខមាត់របស់នាងថាខុសគេដូចសត្វចម្លែក ជាដើម។
តែទោះជាយ៉ាងណា រាល់ពាក្យបង្អាប់បន្ទោស និង មើលងាយទាំងនេះ មិនបានឱ្យ Maeya Sunsun បញ្ឈប់ក្តីស្រមៃរបស់នាងឡើយ ពោលគឺនាងយកពាក្យរិះគន់ទាំងនេះ ដើម្បីជាកម្លាំងក្នុងការតស៊ូរហូតដល់ត្រើយ ជោគជ័យក្លាយជាតារាកំប្លែង និង ជាបុគ្គល ដែលមានទេពកោសល្យ ធ្វើឱ្យវិស័យសិល្បៈកម្សាន្ដចាត់ទុកជាគ្រាប់ពេជ្រមួយរូប។ មកទល់ពេលនេះ មិនថាការសម្ដែងបែបកំប្លែង សម្តែងឈុតឆាក ដើរម៉ូត ឬច្រៀងនោះទេ នាងអាចធ្វើបានទាំងអស់៕