លុយញើសឈាមរាប់លានដុល្លាររបស់ Li Yifeng ប្រឈមនឹងការរលាយខ្ទេច ក្រោយផ្ទុះរឿងអាស្រូវ
មិននឹកស្មានថា តារាប្រុស Li Yifeng កំពុងរះចែងចាំង ធ្លាប់តែទាក់ទាញចិត្តនារីៗអ្នកគាំទ្រ ត្រូវមកធ្លាក់ភ្លាមត្រឹមមួយរំពេច ក្រោយពីរូបលោកបានពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវផ្លូវភេទ ប្រើប្រាស់សេវាកម្មពេស្យាចារខុសច្បាប់ជាច្រើនដង រហូតដល់ត្រូវប៉ូលិសឃាត់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ។
ដោយឡែក ក្រៅពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពធ្លាក់ដល់ដីហើយ សូម្បីតែឆ្នាំងបាយជាចំណូល ដែល Li Yifeng បានមកពីការផ្សព្វផ្សាយនឹងតំណាងឱ្យប្រ៊នល្បីៗ ក៏ដូចជាការលេចមុននៅតាមបុស្តិ៍ទូរទស្សន៍ និងរឿងភាគផ្សេងៗក៏ត្រូវបានកាត់ផ្តាច់ដូចគ្នា។
ក្នុងនោះ រឿងភាគរបស់លោកទាំងប៉ុន្មាន ត្រូវបានគេដកចេញពីបណ្តាញសង្គមផ្សព្វផ្សាយ ហើយមហាជនជាង ៣០០ ០០០ នាក់ នាំគ្នាទៅចុច unfollow លោកនៅតាមបណ្តាញសង្គម នេះគិតត្រឹមតែរយៈពេលមួយថ្ងៃក្រោយការផ្ទុះរឿងអាស្រូវប៉ុណ្ណោះ។
យ៉ាងណាមិញ លើសពីនេះទៅទៀត ចំណូលលុយកាក់ញើញឈាមរបស់លោក ដែលត្រូវគេប៉ាន់ស្មានថាមានប្រហែល ១២.៩ លានដុល្លារ បានមកពីការខិតខំនៅក្នុងវិស័យសិល្បៈជាងរាប់ឆ្នាំនោះ ក៏នឹងអាចប្រឈមមុខនឹងការបាត់បង់ផងដែរ។ ក្នុងនោះ ដោយសារតែរឿងនេះ Li Yifeng អាចប្រហែលជាត្រូវមានការសងសំណងទៅទៅខាងប្រ៊េនធំៗ ដែលលោកធ្វើឱ្យមានការប៉ះពាល់ដល់កុងត្រា ហើយក៏នឹងអាចត្រូវខាងប៉ូលិស ឬតុលាការរឹបអូសយកដូចគ្នា។
យ៉ាងណាមិញ ក្រោយពីត្រូវបានប៉ូលិសឃាត់ខ្លួន Li Yifeng នៅមិនទាន់ត្រូវបានដំណើរការក្តីជាផ្លូវការនៅឡើយទេ ចំណែកមហាជនមានតែរង់ចាំមើលតែប៉ុណ្ណោះ៕