Rainie Yang ទម្លាយទាំងអួលដើម.ក រំលឹកពីរឿងគ្រួសារធ្លាប់ជំពាក់បំណុលគេ រហូតម្ដាយដើរធ្វើជាអ្នកបម្រើតាមផ្ទះ
កាលពីពេលថ្មីៗនេះ តារាចម្រៀងតៃវ៉ាន់ Rainie Yang បានកើតមានរឿងចម្រូងចម្រាសច្រើនសម្រាប់នាង ដោយសារតែ នាងធំឡើងនៅតៃប៉ិ ប៉ុន្តែជាជនជាតិចិន។ ហើយក្រោយមកមានការទម្លាយជាបន្តបន្ទាប់ថានាងបាននិយាយក្នុងកម្មវិធីមួយថា៖ «តាមពិតទៅ នាងមិនដែលញ៉ាំគ្រឿងសមុទ្រណាមួយនៅក្នុងតៃវ៉ាន់ទេ» ហើយថែមទាំងនិយាយត្រង់ៗទៀតថា៖ «បើបានញ៉ាំគ្រឿងសមុទ្រនៅតៃវ៉ាន់គឺឡូយបំផុត»។ ពាក្យសម្តីទាំងនេះដែលបណ្តាលឱ្យមានការមិនពេញចិត្តចំពោះតារាស្រីរូបនេះ នៅលើបណ្តាញសង្គម។
ជាក់ស្ដែង តាមពិតទៅ Rainie Yang បានធំឡើងក្នុងគ្រួសារមួយដែលនាងគឺជាកូនស្រីទោល ហើយឪពុកម្ដាយរបស់នាងបានលែងលះគ្នា នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ។ ហើយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ និងសងបំណុលរបស់ឪពុកនាង គឺម្ដាយរបស់នាងជាអ្នកទទួល។
ទោះជាយ៉ាងណា ដោយសារតែនាងមានភាពវៃឆ្លាត និងស្វែងរកឱកាសគ្រប់ទីកន្លែង ហើយទីបំផុត Rainie Yang បានចូលប្រឡូកក្នុងវិស័យកម្សាន្តដោយជោគជ័យនៅអាយុ ១៦ ឆ្នាំ ដោយខំប្រឹងរកលុយដើម្បីសងបំណុលឪពុកនាង ដែលក្ស័យធនក្នុងការធ្វើអាជីវកម្ម។
នេះបើតាមការផ្តល់បទសម្ភាសក្នុងកម្មវិធីកម្សាន្តមួយ ដោយតារាស្រីរូបនេះ បាននិយាយទាំងអួលណែន ព្រោះដឹងថាម្ដាយរបស់នាងមានអាយុកាន់តែច្រើន ជាពិសេសតែងតែបន្ទាបខ្លួនដើម្បីគ្រួសារ សុខចិត្តធ្វើជាអ្នកបំរើតាមផ្ទះ ហើយត្រូវគេធ្វើបាប។ ប៉ុន្តែជាសំណាងល្អ Rainie Yang មានភាពជោគជ័យក្នុងអាជីពសិល្បៈរបស់នាង ទើបជីវិតគ្រួសាររបស់នាងបានប្រសើរឡើង ហើយទីបំផុតម្តាយរបស់នាងក៏បានរស់នៅក្នុងជីវិតដ៏ល្អ៕