ជាតារាលំដាប់ប្រទេស តែ Nadech សារភាពថាខ្លាចរឿងមួយនេះឡើងញ័រខ្លួន
Nadech Kugimiya តារាប្រុសថៃវ័យ ៣០ ឆ្នាំ ដែលជាគ្រាប់ពេជ្រចែងចាំងប្រចាំប៉ុស្តិ៍លេខ ៣ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសរាល់ខ្សែភាពយន្តដែលលោកសម្តែងតែងទទួលបានការគាំទ្រ មិនថាជារឿងខ្នាតធំ ឬ រឿងភាគនោះឡើយ។
ឆ្លងកាត់បទពិសោធលើវិថីសិល្បៈមកជាង ១៣ ឆ្នាំ Nadech បែរជាចេញមុខសារភាពថាលោកខ្លាចរឿងនេះឡើងញ័រខ្លួន គឺរឿងទាក់ទងនឹងអប្បិយជំនឿ។
Nadech បានរៀបរាប់ថា ៖ «ខ្ញុំខ្លាចខ្មោចខ្លាំង បើត្រូវទៅតាមខេត្តផ្សេងៗ ហើយត្រូវដេកម្នាក់ឯង ខ្ញុំដេកមិនលក់ទេ។ ពេលទៅដេកតាមខេត្តម្នាក់ឯង ខ្ញុំតែងយកកាបូបដែលគ្រូចារយ័ន្តមកឱប ហើយខ្សែដៃដែលប្រសិទ្ធិរួចមកបន់បួងសួង ដើម្បីសុំសេចក្តីសុខ ហើយដើម្បីរម្ងាប់ភាពភ័យខ្លាចផងដែរ»។
«ចាត់ទុកជាបុណ្យគុណព្រះហើយដែលខ្ញុំមិនដែលជួប តែក៏នៅតែខ្លាច ហើយខ្ញុំធ្លាប់ឮបងៗនិយាយតគ្នាថាពេលទៅថតរឿងអី ត្រូវលើកដៃសំពះសុំគេជាមុនមិនថានៅកន្លែងណាទេ ហើយខ្ញុំធ្វើតាមរហូតជឿមិនជឿក៏ត្រូវតែធ្វើ ព្រោះអត់ចង់មានបទពិសោធឃើញអ្វីទេ ហើយព្រោះតែរឿងនេះ ទើបភាគតិចណាស់ដែលខ្ញុំទទួលថតរឿងខ្មោច»៕