ទោះមានឪពុកម្ដាយជាសេដ្ឋី តែតារា TVB ៥ រូបនេះ ចេញរកលុយចាយខ្លួនឯង មិនពឹងទ្រព្យគ្រួសារ
មិនចម្លែកនោះទេ ប្រសិនបើតារាសិល្បៈមួយចំនួនមានឪពុកម្ដាយជាអ្នកមានល្បីឈ្មោះ ហើយក៏ល្បីដោយសារតែមុខមាត់វង្សត្រកូលរបស់ក្រុមគ្រួសារ។ ប៉ុន្តែក៏មានតារាខ្លះមិនចង់ពឹងមុខមាត់គ្រួសាររបស់ពួកគេ ដើម្បីឱ្យខ្លួនមានកេរ្តិ៍ឈ្មោះក្នុងសង្គមនោះដែរ។
ថ្ងៃនេះ យើងនឹងបើកបង្ហាញមុខតារា TVB ទាំង ៥ ដែលជ្រើសរើសចាប់ផ្តើមពីបាតដៃទទេរបស់ពួកគេ ជាជាងពឹងលើកេរ្តិ៍ឈ្មោះឪពុកម្តាយសេដ្ឋី ដើម្បីបានភាពល្បីល្បាញដោយងាយស្រួល។
ចង់ដឹងថាជាតារារូបណាខ្លះតាមដានខាងក្រោមនេះ៖
១. តារាសម្ដែងស្រី Priscilla Wong
Priscilla នាងគឺជាកូនស្រីរបស់មហាសេដ្ឋីមួយរូប ដោយឪពុកនាងជាអ្នកជំនួញអចលនទ្រព្យ និងមានអាជីវកម្មជាច្រើននៅជុំវិញទីក្រុងហុងកុង តាំងពីនាងមិនទាន់ចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្ត។ ទោះជាយ៉ាងណា តារាស្រីរូបនេះ សុខចិត្តចេញរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង សូម្បីផ្ទះដំបូងរបស់នាងរស់នៅក៏បានមកពីការបង់រំលោះដែរ។
២. តារាសម្ដែងប្រុស Arnold Kwok
Arnold បានចាប់ផ្តើមអាជីពរបស់គាត់ដោយដើរតួបន្ទាប់បន្សំនៅ TVB។ ប៉ុន្តែគ្រួសាររបស់តារាប្រុសរូបនេះជាមហាសេដ្ឋីលំដាប់មួយរូប ព្រោះឪពុករបស់លោកមានជំនួញម៉ូដដ៏ធំ។ យ៉ាងណាមិញ តារាប្រុស Arnold បានប្រាប់អ្នកកាសែតថា លោកមិនចង់ពឹងលើគ្រួសារដើម្បីលើកស្ទួយអាជីពរបស់ខ្លួននោះទេ។
៣. តារាសម្ដែងស្រី Candice Chiu
ឪពុក Candice គឺជាមេធាវីដ៏ល្បីម្នាក់ដែលមានទំនាក់ទំនងជាមួយសហគ្រាសរដ្ឋជាច្រើននៅក្នុងប្រទេសចិន។ លើសពីនេះ ឪពុករបស់តារាស្រីរូបនេះ គាត់ក៏ជានាយកប្រតិបត្តិនៅ CNOOC Limited ដែលជាក្រុមហ៊ុនផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ចិនផងដែរ។
៤. តារាសម្ដែងប្រុស Raymond Lam
Raymond បានបញ្ចប់ថ្នាក់បណ្តុះបណ្តាលសិល្បករជំនាន់ទី ១៣ ហើយបានចាប់ផ្តើមដើរតួជាជំនួយការតូចតាច មុនពេលទទួលបានតំណែងធំក្នុងកម្មវិធី «A Step Into the Past» របស់ឆ្នាំ ២០០១។ ឪពុករបស់គាត់ គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីមួយរូប។
៥. តារាសម្ដែងស្រី Bowie Cheung
បងប្អូនស្រី Cheung ទាំងពីរនាក់ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈ។ តាមរយៈកម្មវិធីការប្រកួតកញ្ញាហុងកុង បានបង្ហាញថា តារាស្រីរូបនេះមកពីគ្រួសារដែលសម្បូរទ្រព្យធន។ ឪពុករបស់នាង មានអចលនទ្រព្យចំនួន ៧ កន្លែងផ្សេងគ្នានៅ «The Leighton Hill» ដែលមានទឹកប្រាក់សរុប ៣៨ ២២០ ០០០ ដុល្លារអាមេរិក៕