ចួបគ្នាលើកទីមួយ Yaya និង កំលោះ Mew ធ្វើឱ្យអ្នកគាំទ្ររំជើបរំជួលអារម្មណ៍ខ្លាំង
កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រទប់ខ្លួនស្ទើរមិននឹង បន្ទាប់ពីវត្តមានកំពូលតារាសម្ដែងស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Yaya Urassaya និង តារាចម្រៀង ព្រមទាំងសម្ដែងលោក Mew Suppasit ចួបគ្នាក្នុងកម្មវិធីថ្លែងសន្និសីទសារព័ត៌មានបើកសម្ពោធរឿង «Thai Cave Rescue»។
ជាលើកដំបូងហើយសម្រាប់តារាកំពូលតារាសម្ដែងស្រី Yaya Urassaya និង តារាចម្រៀង-សម្ដែង Mew Suppasit ដែលបានចួបគ្នាក្នុងកម្មវិធីនេះ។ ទន្ទឹមនឹងជំនួបនេះដែរ គេឃើញថាតារាប្រុសស្រីទាំង ២ ដួង បានថតរូបយ៉ាងស្និទ្ធស្នាលជាមួយគ្នានាំឱ្យមហាជនអៀនតាម។
ងាកទៅមើលអ្នកគាំទ្រឯណោះវិញ បន្ទាប់ពីវត្តមានតារាប្រុសស្រីគូនេះកាន់ដៃគ្នាថតរូប ឈរក្បែរគ្នា ម្នាក់ៗបានស្រែកហ៊ោរំភើបចិត្តជាខ្លាំង ស្ទើរតែធ្វើឱ្យតារាស្រី Yaya និង អ្នកកំលោះ Mew អៀននិយាយមិនចង់ចេញ។ ដ្បិតអ្នកទាំងពីរ មិនធ្លាប់បានសម្ដែងជាមួយគ្នាក៏ពិតមែនតែមហាជនហាក់ស្រឡាញ់ពេញចិត្តតារាស្រី Yaya និង តារាប្រុស Mew ខ្លាំងណាស់៕